ព័ត៌មានជាតិ
សៀវភៅ មានចំណងជើងថា «ផ្លូវកាត់»និពន្ធដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលីនិងមជ្ឈមណ្ឌលភាសា Aii ត្រូវបានបើកសម្ពោធ
ភ្នំពេញ ៖ សៀវភៅទី៩ក្រោមចំណងជើងថា «ផ្លូវកាត់»និពន្ធដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលពោលពេញទៅដោយ គំនិតអប់រំ និង ចំណេះដឹង លើការវិនិយោគ ចំណេះដឹង និងជំនាញ ;ការស្វែងរកបទពិសោធ ;ទេពកោសល្យ អាជីវកម្ម ;ការអភិវឌ្ឍខ្លួន និងការយល់ដឹងអំពី SWOT ត្រូវបានប្រកាស សម្ពោធការបោះពុម្ពថ្មី ជាមួយនិងការបើកសម្ពោធសាខាទី១០ នៃមជ្ឈមណ្ឌលភាសា Aii សាខាច្បារអំពៅ ផងដែរ។

ពិធីសម្ពោធសៀវភៅបោះពុម្ពស្នាដៃថ្មីនិងសម្ពោធមជ្ឈមណ្ឌលភាសា Aii បានធ្វើឡើងនាព្រឹកថ្ងៃទី២៧ តុលានេះ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅមជ្ឈមណ្ឌលភាសា Aii សាខាច្បារអំពៅ ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា សៀវភៅថ្មីដែលមានចំណងជើងថា «ផ្លូវកាត់»នេះគឺជាសៀវភៅទី៩ និពន្ធដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត ដោយបានបំផុសនូវគំនិតអប់រំ និងពោរពេញទៅដោយចំណេះដឹង គ្របដណ្តប់លើប្រធានបទជាច្រើនរួមទាំងការវិនិយោគលើចំណេះដឹង និងជំនាញ ការស្វែងរកបទពិសោធ ទេពកោសល្យ អាជីវកម្ម ការអភិវឌ្ឍខ្លួន និងការយល់ដឹងអំពី SWOT ជាដើម។ ជាមួយនឹងការបំផុសផ្នត់គំនិតលើយុគឌីជីថល និងគន្លឹះក្នុងការបង្កើតបទពិសោធផ្ទាល់សម្រាប់ជីវិតក៏ជាចំណុចសំខាន់នៅក្នុងសៀវភៅថ្មីនេះផងដែរ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្ថែមថា «ខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងផ្តល់ចំណេះដឹងដ៏មានប្រសិទ្ធភាព និងមានប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីជួយឱ្យពួកគេត្រៀមខ្លួនហើយខិតខំប្រឹងប្រែងយ៉ាងសកម្មនៅក្នុងដំណើរជីវិតរបស់ពួកគេ និងក្នុងការជួយឱ្យពួកគេមានសមត្ថភាពកាន់កាប់តួនាទីណាមួយនៅក្នុងសង្គម»។ សៀវភៅ «ផ្លូវកាត់» នឹងមានលក់នៅតាមតូបលក់សៀវភៅ និងបណ្ណាគារទូទាំងប្រទេសកម្ពុជា និងគ្រប់បណ្ណាគារ អន្តរទ្វីប របស់មជ្ឈមណ្ឌលភាសា Aii និងសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS)។ មជ្ឈមណ្ឌលភាសា Aii ផ្តល់ជូននូវកម្មវិធីភាសាដែលពោរពេញដោយឧត្តមភាពដូចជា ភាសាអង់គ្លេសជាភាសាទីពីរ ភាសាចិនជាភាសាទីពីរ និងភាសាថៃជាភាសាទីពីរ។ កម្មវិធីនីមួយៗត្រូវបានរៀបចំឡើងសម្រាប់សិស្សានុសិស្សដែលអាចជួយគេឱ្យប្រើប្រាស់ជំនាញភាសាបានយ៉ាងស្ទាត់ជំនាញ និងមានប្រសិទ្ធភាពក្នុងវិជ្ជាជីវៈ និងការប្រាស្រ័យទាក់ទងសម្រាប់បង្កើនគុណភាពជីវិត។ សកម្មភាពទាំងនេះមានគោលបំណងពង្រីកការយល់ដឹងរបស់សិស្សានុសិស្សអំពីពិភពលោក ជាមួយនឹងបទពិសោធសិក្សាដ៏ទូលំទូលាយ។ មជ្ឈមណ្ឌលភាសា Aii បន្តត្រួសត្រាយការអប់រំប្រកបដោយគុណភាពនៅកម្ពុជា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត បន្តថា ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ជាសញ្ញាណបង្ហាញពីឧត្តមភាពផ្នែកអប់រំនៅក្នុងប្រទេសកម្ពុជា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង ហើយនេះ ជាការបើកសម្ពោធសាខាទី១០ ហើយ ដែលជាសក្ខីកម្មនៃការប្តេជ្ញារចិត្តរយៈពេលជាង១៨ឆ្នាំ ក្នុងការប្តេជ្ញារផ្តល់ការអប់រំប្រកបដោយគុណភាពសម្រាប់សតវត្សរ៍ទី២១ ជូនដល់អនាគតអ្នកដឹកនាំដ៏មានសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ ដើម្បីអបអរការសម្ពោធសាខាច្បារអំពៅ និងការពង្រីកខ្លួនជាបន្តបន្ទាប់ មជ្ឈមណ្ឌលភាសា Aii ផ្តល់អាហារូបករណ៍រហូតដល់៤០% ដល់សិស្សានុសិស្សសម្រាប់វគ្គសិក្សាថ្មីចូលរៀននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់ឱកាសដល់អ្នកសិក្សាកាន់តែច្រើន ដើម្បីឱ្យពួកគេទទួលបានបទពិសោធពីការសិក្សា និងវិធីសាស្ត្របង្រៀននៅសតវត្សរ៍ទី២១ ដែលប្រកបដោយភាពច្នៃប្រឌិត។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាអ្នកឯកទេសអប់រំបានចែករំលែកចំណាប់អារម្មណ៍របស់គាត់ចំពោះព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះថា៖ «យើងកំពុងកសាង និងពង្រីកបេសកកម្ម CSR តែមួយរបស់យើងគឺ៖ វប្បធម៌តែមួយ(One Culture) ប្រព័ន្ធតែមួយ(One System) និងកេរ្តិ៍ឈ្មោះតែមួយ(One Reputation)។ តំបន់ច្បារអំពៅជាទីតាំងយុទ្ធសាស្ត្រ មួយដែលពោរពេញ ដោយសក្ដានុពលសេដ្ឋកិច្ច។

បេសកកម្មរបស់យើងនឹងមិនឈប់ត្រឹមនេះទេ គឺ ទាល់ តែយើងសម្រេចបាននូវ មហិច្ឆតា ក្នុងការផ្តល់ការអប់រំ ប្រកបដោយគុណភាពជូនដល់ប្រជាជនកម្ពុជាទាំងអស់គ្នា»។ បន្ថែមពីលើសមិទ្ធផលនៃការសម្ពោធសាខាថ្មីរបស់មជ្ឈមណ្ឌលភាសា Aii និង សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ