ព័ត៌មានជាតិ
វណ្ណកម្មថ្មី សៀវភៅទី១២ «ធម្មជាតិក្នុងចិត្ត»បណ្តុះផ្នត់គំនិតឲ្យស្រឡាញ់សន្តិភាព ធម្មជាតិ និងបរិស្ថាន
សៀវភៅទី១២ ដែលមានចំណងជើងថា «ធម្មជាតិក្នុងចិត្ត» និពន្ធដោយអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានប្រកាសសម្ពោធការបោះពុម្ពថ្មី ក្រោមអធិបតីភាពអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅបណ្ណាគារ អន្តរជាតិ សាខាទួលគោក ក្នុងមូលដ្ឋានសង្លាត់បឹងកក់ទី២ ខណ្ឌទួលគោក។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា សៀវភៅថ្មីដែលមានចំណងជើងថា «ធម្មជាតិក្នុងចិត្ត»នេះគឺជាសៀវភៅទី១២ និពន្ធដោយអ្នកឧកញ៉ាផ្ទាល់។ សៀវភៅនេះបានបណ្តុះផ្នត់គំនិតស្រឡាញ់សន្តិភាព ធម្មជាតិ និងបរិស្ថាន។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក តាមរយៈគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច និងដៃគូចែកផ្សាយ បណ្ណាគារ អន្តរទ្វីបបានធ្វើពិធីសម្ពោធសៀវភៅ «ធម្មជាតិក្នុងចិត្ត»នេះ ដោយមានភ្ញៀវកិត្តិយស សាធារណជន សមណនិស្សិត និស្សិត និងអ្នកសារព័ត៌មាន និមន្ត និងអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

វណ្ណកម្មថ្មីសន្លាងនេះ រៀបរាប់ពីដំណើរអញ្ជើញចូលគាល់សម្តេចប៉ាប ពីសំណាក់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី និងតំណាងពុទ្ធសាសនិកកម្ពុជា នៅឯវិមានវ៉ាទីកង់ ក្នុងរាជធានីវ៉ាទីកង់ ប្រទេសម៉ូណាកូ កាលពីដើមឆ្នាំ២០២៣កន្លងទៅ និងឆ្លុះបញ្ចាំងពីដំណើរអញ្ជើញទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប។ ក្នុងដំណើរដ៏មានន័យខ្លឹមសារនោះ មានសារសំខាន់ៗជាច្រើនត្រូវបានលើកយកមកពិភាក្សាទាក់ទង នឹងសន្តិភាពដែលគួរបណ្តុះពីក្នុងចិត្ត, ការចូលរួមស្រឡាញ់និងថែរក្សាធម្មជាតិ,ការផ្សះផ្សារបួសក្នុងធម្មជាតិ, សេរីភាពក្នុងការគោរព និងបដិបត្តិសាសនាផ្សេងៗនៅក្នុងប្រទេសកម្ពុជា, វិបត្តិមនុស្សជាតិបង្កឡើងដោយសង្គ្រាម,វិបត្តិមនុស្សជាតិបង្កឡើងដោយជម្លោះសាសនា, វិបត្តិបរិស្ថានបង្កឡើងដោយមនុស្ស និងសង្គ្រាម, ភាពលោភលន់បង្កឱ្យមានវិបត្តិរ៉ាំរ៉ៃក្នុងសង្គម, ផលវិបាកចំពោះមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសង្គមក្រោយសង្គ្រាមផុតរលត់ទៅ និងបញ្ហាវិបត្តិផ្លូវចិត្តរបស់ប្រជាជនខ្មែរនៅឯបរទេស។ វណ្ណកម្មថ្មីនេះមានតម្លៃសម្រាប់អ្នកអានគ្រប់វ័យ ដើម្បីបង្កើនចំណេះដឹង សិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមអំពីសន្តិភាព ការគោរពប្រតិបត្តិសាសនានៅកម្ពុជា និងការបង្កើតសន្តិភាពផ្លូវចិត្តតាមជំនឿសាសនាដែលយើងគោរពផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក តាមរយៈគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានប្រើពេលអស់ជិត២ឆ្នាំ និងចំណាយធនធានយ៉ាងច្រើនដើម្បីគាំទ្រដល់ដំណើរការផលិតស្នាដៃនេះឱ្យលេចចេញជារូបរាងឡើង។ ចំពោះរាល់ចំណូលពីការលក់ស្នាដៃនេះ នឹងត្រូវបរិច្ចាគចូលមូលនិធិ ម៉េងលី ជេ. គួច ដើម្បីគាំទ្រដល់សកម្មភាពជួយសង្គ្រោះប្រជាជនដែលងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។

ប្រសិនបើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់ពីខ្លឹមសារសំខាន់ៗនៅក្នុងសៀវភៅ «ធម្មជាតិក្នុងចិត្ត» ប្រិយមិត្តអាចរកទិញស្នាដៃនេះនៅបណ្ណាគារ អន្តរទ្វីប គ្រប់សាខា, បណ្ណាគារ អន្តរជាតិ, បណ្ណាគារ បញ្ញវន្ត, បណ្ណាគារ គីនូគុនីយា(ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ) ជាដើម ដែលមានតម្លៃត្រឹមតែ៣៤ ៩០០រៀល ឬ ៨.៥ដុល្លារក្នុងមួយក្បាលតែប៉ុណ្ណោះ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


