Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា គួច ម៉េងលី៖ កុំតក់ក្រហល់ឃ្លានរកស៊ីពេក ត្រូវបន្ទុំខ្លួនឱ្យទុំសិន!

បានផុស

នៅ

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកនៃសាលារៀន អន្តរទ្វីប អាមេរិក (AIS) បានណែនាំដល់យុវជនជំនាន់ក្រោយ កុំឱ្យប្រញាប់ចង់ក្លាយជាអ្នកមានពេក រហូតដល់ថ្នាក់ចេញរកស៊ីទាំងខ្លួនគ្មានបទពិសោធអ្វីសោះ អាចប្រឈមមុខនឹងភាពបរាជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អ្នកឧកញ៉ាបែបនេះ បន្ទាប់ពីនៅប្រទេសកម្ពុជាបច្ចុប្បន្ន សម្បូរទៅដោយយុវជនខ្មែរចេញរកស៊ីដោយមិនបានគិតគូរមុខក្រោយ​​ ជាពិសេស មិនទាន់មានបទពិសោធក្នុងវិស័យរកស៊ីផងនោះ ដែលទាំងអស់នេះហើយជាហេតុធ្វើឱ្យពួកគេប្រឈមនឹងការខាតបង់ច្រើន នៅពេលដែលខ្លួនគ្មានបទពិសោធគ្រប់គ្រាន់ បែរជាប្រឡូកក្នុងមុខជំនួយទាំងវ័យក្មេង។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានជំរុញទឹកចិត្តឱ្យអ្នកមិនទាន់មានបទពិសោធ គួរយកពេលវេលារៀនសូត្រឱ្យបានច្រើន ដើម្បីមើលទៅបរិយាកាសជុំវិញខ្លួន និងបានត្រៀមខ្លួនរួចជាស្រេចនៅពេលដែលអ្នកចេញរកស៊ី ឬ ធ្វើជំនួញអ្វីមួយ ចៀសវាងការចាញ់បោកក្នុងរូបភាពផ្សេងៗ។

អ្នកឧញ៉ាបានបន្ថែមថា ចង់ជោគជ័យលើអ្វីមួយ គឺត្រូវការភាពជោគជ័យដោយសន្សឹមៗ មិនអាចបង្ខំបានឡើយ។ ដូច្នេះ ប្រសិនជានរណាម្នាក់ចង់ក្លាយជាអ្នកមាន ក៏មិនអាចលេងផ្លូវកាត់ ប្រញាប់រកស៊ីដែរ គឺត្រូវការពេលវេលាច្រើនណាស់សម្រាប់សិក្សាពីបញ្ហាផ្សេង និងត្រូវឱ្យខ្លួនឯងមានគំនិតចាស់ទុំ គិតគូរបានវែងឆ្ងាយជាមុនសិន។ ប៉ុន្តែ សព្វថ្ងៃនេះ លោកសង្កេតឃើញថា យុវជនម្នាក់ៗសម្រុករកស៊ីខ្លាំងដោយមិនបានគិតគូរពិចារណាអ្វីសោះ។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានសំណូមពរដល់យុវជនគ្រប់រូបដែលមានបំណងចង់រកស៊ី គួររៀនឱ្យបានចប់ចុងចប់ដើម​ ហើយធ្វើការងារដើម្បីយកបទពិសោធជោកជាំក្នុងជីវិតដើម្បីឱ្យខ្លួនឯងមានភាពរឹងមាំជាមុនសិន។ ម៉្យាងវិញទៀត លោកមិនលើកទឹកចិត្តឱ្យយុវជនជ្រើសរើសដើរផ្លូវកាត់បែបនេះដើម្បីក្លាយជាអ្នកមានឡើយ។ ប្រសិនជាមានបទពិសោធគ្រប់គ្រាន់ ស្គាល់ពីស្ថានភាពការងារ និងក្នុងសង្គមបានគ្រប់គ្រាន់ហើយ គឺអាចចេញរកស៊ីបានហើយ ស្របពេលនោះ យុវជន ចេញរកស៊ីត្រឹមតែ ២ ទៅ ៣ឆ្នាំ ពិតជាជោគជ័យ និងក្លាយជាអ្នកមានតាមចិត្តប៉ង៕​

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៨ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១១ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម