ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី៖ បើសិនកូនខ្មែរនៅតែខ្វះភាពច្នៃប្រឌិត និងឯករាជ្យភាព គឺមិនអាចដើរទាន់គេទេ
ជាទូទៅ នៅពេលដែលនរណាម្នាក់ប្រកបការងារ ឬធ្វើកិច្ចការអ្វីមួយ ប្រសិនបើធ្វើដោយមិនមានភាពច្បាស់លាស់ ឬធ្វើនេះបន្តិច នោះបន្តិច អាចបង្កឱ្យការប្រកបកិច្ចការរបស់គេបានផលមិនល្អ ឬមិនជោគជ័យ ដោយសារការចាប់យកអ្វីមួយមិនច្បាស់លាស់។ អ្នកឧកញ៉ា គួច ម៉េចលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មើលឃើញថា ប្រសិនបើកូនខ្មែរ មិនមានភាពច្នៃប្រឌិត និងឯករាជ្យភាពទេ នោះ គឺប្រាកដជាមិនអាចដើរទាន់ប្រទេសគេដទៃឡើយ។

អ្នកឧកញ៉ា គួច ម៉េងលី បានសរសេរនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោកថា ពលរដ្ឋខ្មែរមួយចំនួនធំមិនងាយមានទ្រព្យ ឬ មានហើយ ប៉ុន្តែក្ស័យធនទៅវិញ ដោយសារពួកគេចាប់កិច្ចការ ឬប្រកបរបរអ្វីមួយមិនច្បាស់លាស់ បង្កឱ្យមានការខាតបង់ចំពោះជំនួញរបស់ពួកគេ ឬក្លាយជាវប្បធម៌មួយដែលចូលចិត្តធ្វើតាមគ្នាទៅវិញទៅមក មិនចេះកែច្នៃនូវអ្វីដែលថ្មី និងមានគុណភាព។ ទាំងអស់នេះ គឺមកពីពួកគេខ្វះខាតនូវគំនិតបែបស្ថាបនិក ដូច្នេះ ពួកគេកម្រនឹងមានបានណាស់ ជួនកាលឈានដល់មានបំណុល ឬក្ស័យធនជាដើម។
អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា៖ «ខ្ញុំសង្កេតឃើញថា ប្រជាជននៅក្នុងសង្គមខ្លះ មិនងាយមាន និងមិនងាយលូតលាស់ ព្រោះតែពួកគេចូលចិត្តច្បាមច្រើនមុខ ដោយពុំផ្តោតច្បាស់លាស់លើមួយមុខៗទេ។ពោលពួកគេធ្វើកិច្ចការអ្វីមួយពុំទាន់ផ្តោតលើកិច្ចការនោះចប់ចុងចប់ដើមផង ស្រាប់តែហក់ទៅចាប់មួយ ឬពីរទៀត។ កម្រឃើញណាស់ថា ពួកគេធ្វើអ្វីមួយឱ្យច្បាស់លាស់រហូតក្លាយទៅជាស្ថាបនិកលើអ្វីមួយដែលគេបានធ្វើនោះ»។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានសរសេរសំណូមពរដល់ជនរួមជាតិគ្រប់រូប គិតគូរពីការងារ ឬជួយបង្កើតការងារដល់ប្រជាជនខ្មែរ ជាពិសេស ប្រជាកសិករដែលគ្មានទីផ្សារ គួរគិតគូរស្វែងរកទីផ្សារដល់ពួកគាត់ និងជួយលើកស្ទួយផលិតផលក្នុងស្រុក។
លោកបានអះអាងបន្ថែមថា៖ «ប្រសិនជាអាចយើងត្រូវធ្វើអ្វីៗឱ្យចំចំណុច និងអាចជួយបង្កើតការងារបន្ថែមទៀតដល់ជនជាតិយើង។ បើយើងសង្កេតមើលឃើញថា វិស័យណាមួយនៅខ្វះចន្លោះ យើងត្រូវបង្កើតអាជីវកម្មលើវិស័យនោះ ដើម្បីបំពេញនូវភាពខ្វះចន្លោះនោះ។ ឧទាហរណ៍ បើកសិករយើងផលិតបាននូវផលិតផលក្នុងស្រុក រួមបន្លែផ្លៃឈើ តែពុំមានលទ្ធភាពនាំចេញ ឬ ត្រូវឈ្មួញឆ្លៀតឱកាសទម្លាក់តម្លៃ នោះយើងអាចច្នៃបង្កើតរោងចក្រសហគ្រាស ចម្រាញ់ផលិតផលទាំងនោះ ដើម្បីនាំចេញ និងជួយដល់ប្រជាកសិករយើង»៕
ដោយ ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


