KPT+
រដ្ឋមន្ត្រីការបរទេស រុស្ស៊ី ដែលមក កម្ពុជា មានបទពិសោធន៍ការងារមិនធម្មតា លើឆាកនយោបាយ
លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី កាលពីពេលថ្មីៗនេះបានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីធ្វើកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ។ ដូច្នេះ តើលោកមានប្រវត្តិ និងតួនាទីអ្វីខ្លះនៅក្នុងជួររដ្ឋាភិបាលនៃទីក្រុងមូស្គូ។
លោក Lavrov គឺជាអ្នកការទូត និងអ្នកនយោបាយរុស្ស៊ី ដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេសតាំងពីឆ្នាំ ២០០៤។ លោកក៏បម្រើការជាតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៤ ។

ជីវិតដំបូង និងការអប់រំ លោក Lavrov កើតថ្ងៃទី២១ ខែមីនា ឆ្នាំ ១៩៥០ នៅទីក្រុងមូស្គូ ឪពុកជាជនជាតិអាមេនី និងម្ដាយជនជាតិរុស្សី។ លោកបានបញ្ចប់ការសិក្សានៅវិទ្យាល័យ ដោយទទួលបានមេដាយប្រាក់។ ដោយសារថ្នាក់ដែលលោកចូលចិត្តគឺរូបវិទ្យា លោកគ្រោងនឹងចូលសាកលវិទ្យាល័យស្រាវជ្រាវជាតិនុយក្លេអ៊ែរ ឬវិទ្យាស្ថានរូបវិទ្យា និងបច្ចេកវិទ្យាមូស្គូ ប៉ុន្តែលោកបានចូលវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO) ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៧២។ ក្នុងអំឡុងពេលសិក្សានៅ MGIMO លោកបានសិក្សាទំនាក់ទំនងអន្តរជាតិ ហើយចេះទាំងភាសា Dhivehi និង Sinhala អង់គ្លេស និងបារាំង។ ដោយឡែកក្នុងជីវិតឯកជន គាត់បានរៀបការតាំងពីឆ្នាំ ១៩៧១ ជាមួយ Maria Lavrova និងមានកូនស្រីម្នាក់ និងចៅពីរនាក់។

អាជីព យោងតាមច្បាប់នៃសម័យនោះ និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ ត្រូវធ្វើការឲ្យក្រសួងការបរទេសក្នុងរយៈពេលជាក់លាក់មួយ។ លោកត្រូវធ្វើការនៅស្ថានទូតសូវៀត ក្នុងប្រទេសស្រីលង្កាជាទីប្រឹក្សា ព្រោះជាអ្នកជំនាញនៅប្រទេសនេះរួចទៅហើយ។ នៅឆ្នាំ ១៩៧៦ ទើបវិលត្រលប់ទៅទីក្រុងម៉ូស្គូវិញ ដោយធ្វើការជាលេខាទីបី និងទីពីរនៅក្នុងផ្នែកសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិនៃសហភាពសូវៀត។ នៅទីនោះ គាត់បានចូលរួមក្នុងផ្នែកវិភាគ ហើយការិយាល័យរបស់គាត់ក៏បានធ្វើការជាមួយអង្គការអន្តរជាតិផ្សេងៗ រួមទាំងអង្គការសហប្រជាជាតិផងដែរ។ នៅឆ្នាំ ១៩៨១ គាត់ត្រូវបានបញ្ជូនជាទីប្រឹក្សា ជាន់ខ្ពស់នៃបេសកកម្មសូវៀតទៅកាន់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ នៅឆ្នាំ ១៩៨៨ លោកត្រលប់ទៅទីក្រុងម៉ូស្គូវិញ ហើយត្រូវបានតែងតាំងជាអនុប្រធានផ្នែកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិនៃសហភាពសូវៀត។ ចន្លោះឆ្នាំ ១៩៩០និង ១៩៩២ គាត់បានធ្វើការជានាយកអង្គការអន្តរជាតិនៃក្រសួងការបរទេសសូវៀត។

លោក Lavrov ត្រូវបានតម្លើងឋានៈការទូតរបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពដែលជាឋានៈការទូតខ្ពស់បំផុតនៅសហព័ន្ធរុស្ស៊ី ដោយក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី ចុះថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ១៩៩២ លេខ ៥៦៨។ លោក Lavrov បានធ្វើការនៅក្រសួងការបរទេស រហូតដល់ឆ្នាំ ១៩៩៤ នៅពេលដែលគាត់បានត្រឡប់មកធ្វើការនៅអង្គការសហប្រជាជាតិ ដែលលើកនេះជាអ្នកតំណាងអចិន្ត្រៃយ៍នៃរុស្ស៊ី។ ក្រោយមក លោកក៏បានផ្លាស់ប្ដូរតំណែងជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០០៤ ដោយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន មកទល់បច្ចុប្បន្ន។
គួរបញ្ចាក់ដែរថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Lavrov ត្រូវបានប៉ាន់ប្រមាណថា ប្រហែល ២០ លានដុល្លារ។ ប្រភពចំណូលសំខាន់ៗ គឺបានមកពីអាជីពជាអ្នកនយោបាយ។ ប្រាក់បៀវត្សរ៍ក្នុងមួយខែ ជាមួយនឹងប្រាក់ចំណូលអាជីពផ្សេងទៀតគឺលើសពី ១.៥ លានដុល្លារក្នុងមួយឆ្នាំ។ អាជីពជោគជ័យរបស់លោក បានធ្វើឲ្យលោក Lavrov មានរបៀបរស់នៅដ៏ប្រណិត និងដំណើរកម្សាន្តតាមរថយន្តមួយចំនួន។ លោកគឺជាអ្នកនយោបាយដ៏មានបំផុត និងមានឥទ្ធិពលបំផុតម្នាក់ នៅក្នុងប្រទេសរុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងជីវប្រវត្តិរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន ដែលកំពុងនៅ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


