KPT+
ជំនោរ Art ចង់ពង្រីកសិល្បៈគំនូរនៅខេត្តបាត់ដំបង ជាទីផ្សារសិល្បៈក្នុងតំបន់អាស៊ី នាអនាគត
ព្រឹត្តិការណ៍ “ជំនោរ Art” មានគោលបំណង ចង់ពង្រីកសិល្បៈគំនូរនៅខេត្តបាត់ដំបង ឱ្យក្លាយទៅជាទីផ្សារសិល្បៈមួយក្នុងតំបន់អាស៊ី នាពេលអនាគត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ទាំងភ្ញៀវជាតិ និងអន្តរជាតិ មកចូលទស្សនាព្រឹត្តិការណ៍នេះ ដើម្បីទាញជាប្រយោជន៍ដល់សហគមន៍ និងអ្នកសិល្បៈ ឱ្យមានការគាំទ្រកាន់តែច្រើនជាងមុន។

លោក ឃួន ដេត សហស្ថាបនិកនៃអង្គការហ្វារពន្លឺសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះបន្ថែមថា “ជំនោរ Art” ជាព្រឹត្តិការណ៍ដែលរៀបចំដោយសិល្បករអាជីព សិល្បករឯករាជ្យ នៅខេត្តបាត់ដំបង និងបណ្ដាខេត្តផ្សេងៗដែលរួមគ្នារៀបចំ ដោយការទំនុកបម្រុង និងគាំទ្រពីក្រុមហ្វាពន្លឺសិល្បៈ។

លោកបញ្ជាក់បន្ថែមថា សិល្បករអាជីពចូលរួមសហការគ្នាទាំងអស់គ្នានេះ អត់មានទទួលកម្រៃថវិកាពីខាងណាទេ ព្រោះពួកគាត់ចង់ឱ្យសិល្បៈរស់រវើកនៅខេត្តបាត់ដំបង ដែលជាខេត្តសិល្បៈ ដើម្បីចូលរួមផ្សព្វផ្សាយ និងអភិវឌ្ឍសិល្បៈ។

ព្រឹត្តិការណ៍ “ជំនោរ Art” នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ នៅថ្ងៃទី ២៥-២៦-២៧ ខែវិច្ឆិកានេះ នៅក្រុងបាត់ដំបង ដោយមានការចូលរួមពី អ្នករចនាសំលៀកបំពាក់ អ្នករាំ តួសម្តែង វិចិត្រករ អ្នកថតរូប និងសិល្បករសម្តែងមកពី ហ្វារពន្លឺសិល្បៈ៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


