KPT+
ភ្ញាក់ផ្អើល បុរសម្នាក់ស្ទូចបានត្រីកន្ទុយបីទម្ងន់ ៣០ គីឡូក្រាម
ការចាប់បានត្រីធំៗពីមុនមកភាគច្រើនសុទ្ធតែជាត្រីប្រភេទធំៗស្រាប់ ប្លែកអីតែលើកនេះត្រីកន្ទុយបីដែលជាត្រីតូចៗសម្រាប់ចិញ្ចឹមនៅក្នុងកែវតាមផ្ទះ មានទម្ងន់ដល់ទៅ៣០គីឡូក្រាម នេះជារឿងគួរឲ្យភ្ញាក់ផ្អើលមែនទែន។

ត្រីកន្ទុយបីខាងលើជាប្រភេទត្រី Carrot មានទម្ងន់ធ្ងន់បំផុតក្នុងពិភពលោក វាត្រូវគេស្ទូចបានពីក្នុងបឹងទឹកខៀវនៃតំបន់ Champagne ប្រទេសបារាំង ។ ប្រភពដដែលបានឲ្យដឹងថា ត្រីដ៏ធំនេះគឺជាត្រីគេយកមកលែងនៅក្នុងបឹងកាលពីជាង ២០ ឆ្នាំមុន ។ បុរសអ្នកស្ទូចត្រីមានឈ្មោះ Andy Hackett គាត់ចំណាយពេល ២៥នាទី ដើម្បីមូរខ្សែសន្ទូចចាប់វា ក្រោយពីថតរួចលោក Andy ក៏លែងត្រីនេះទៅក្នុងបឹងវិញទៅ។លោក Andy មានប្រសាសន៍ថា “ខ្ញុំដឹងថាវានៅហ្នឹងយូរហើយ តែមិនដែរគិតថាចាប់វាបានទេ ខ្ញុំដឹងត្រឹមថាត្រីដែលខ្ញុំកំពុងស្ទូចវាធំណាស់រហូតដល់ពេលជិតមកដល់ផ្ទៃទឹកខ្ញុំស្រាប់តែឃើញវាមានពណ៌ទឹកក្រូច” លោកបន្តទៀតថា “វាអស្ចារ្យណាស់ដែលចាប់បាន ប៉ុន្តែវាក៏ជាសំណាងដែរ”។

ជាធម្មតាត្រីកន្ទុយបីអស់ធំសម្រាប់ចិញ្ចឹមក្នុងកែវហើយ ប៉ុន្តែលើកនេះវាជាប្រភេទកូនកាត់ leather carp និងkoi ទើបធំប៉ុណ្ណឹង៕
ប្រែសម្រួលដោយ៖ វារី
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»
-
សន្តិសុខសង្គម១ ថ្ងៃ agoអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋាន និងឯកសារសាធារណៈ


