ព័ត៌មានអន្ដរជាតិ
អគារការិយាល័យលក់ពេជ្រធំបំផុតលើលោក កំពុងរៀបចំបើកដំណើរការហើយ
អគារការិយាល័យលក់ពេជ្រដ៏ធំបំផុតមិនធ្លាប់មាន Surat Diamond Bourse (SDB) នៅភាគពាយព្យនៃប្រទេសឥណ្ឌា បានយកឈ្នះអគារ Pentagon ដែលធំជាងគេអស់រយៈពេល ៨០ ឆ្នាំកន្លងមក ។

អគារនេះត្រូវគេរាយការណ៍ថា ចំណាយអស់ ៣៨៨ លានដុល្លារ ដើម្បីសាងសង់ វាមានផ្ទៃក្រឡា ៧.១ លានម៉ែត្រការ៉េ ជណ្តើរយន្តចំនួន ១៣១ និងអគារ ១៥ ជាន់ចំនួន ៩ ។

មិនត្រឹមតែជាអគារដ៏ប្រណីត ហើយធំជាងគេក្នុងពិភពលោកប៉ុណ្ណោះទេ វាក៏ពោរពេញទៅដោយពេជ្រផងដែរ ព្រោះទីនោះផ្ទុកការិយាល័យពាណិជ្ជករពេជ្រដល់ទៅ ៤៥០០ ឯណោះ ។

ពេជ្រជាង ៩០ ភាគរយទូទាំងពិភពលោកនឹងត្រូវច្នៃនៅ Surat បើយោងតាមរបាយការណ៍ CNN បានឲ្យដឹងថា SBD ជាគោលដៅតែមួយសម្រាប់អ្នកជំនាញខាងពេជ្រជាង ៦៥០០០ នាក់ រួមទាំងអ្នកកាត់ អ្នកប៉ូលា និងពាណិជ្ជករ ។ មិនតែប៉ុណ្ណោះ អគារនេះក៏មានសណ្ឋាគារលំដាប់ផ្កាយប្រាំសម្រាប់ទទួលភ្ញៀវមកពីជុំវិញពិភពលោកទៀតផង ។

អគារ SBD ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មឥណ្ឌា Morphogenesis ។ បន្ទាប់ពីការងារសាងសង់រយៈពេល ៤ ឆ្នាំ អគារ SBD នឹងបើកទ្វារជាផ្លូវការចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឆាប់ៗនេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ថានីយប្រេងឥន្ធនៈធំបំផុតលើលោក បើកជាផ្លូវការហើយ
ចុចអាន៖ ឥណ្ឌា នឹងជំនួស អាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក លំដាប់លេខ ២ នៅឆ្នាំ ២០៧៥
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤១ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


