KPT+
មកដឹងពីអយស្ទ័រធំបំផុត លើពិភពលោក
អយស្ទ័រជាអាហារពេញនិយម និងមានតម្លៃថ្លៃគួរសម ប៉ុន្តែមានរសជាតិឆ្ងាញ់ជាប់ចិត្ត ជាពិសេសនៅពេលវានៅស្រស់ហើយធំៗ។ មួយរយៈនេះ ល្បីរឿងអយស្ទ័រមានជន្លេនក្រហមៗ នៅក្នុងសាច់ទើបអ្នកខ្លះគាត់ខ្ពើមរអើមមិនហ៊ានហូបទៀត ការពិតទៅជន្លេនក្រហមៗនៅក្នុងអយស្ទ័រ ដែលយើងឧស្សាហ៍ឃើញរាល់ដងនោះគេហៅថាជន្លេនភក់ វាមិនមែនជាតេនញាទេ ណាមួយក៏មិនបង្កគ្រោះថ្នាក់ដល់មនុស្សដែរ។

ងាកមកនិយាយពីអយស្ទ័រវិញ យើងធ្លាប់តែញ៉ាំអយស្ទ័រធំៗ ប៉ុនបាទដៃសាច់ណែនឆ្ងាញ់ប៉ុណ្ណឹង ហើយចុះទម្រាំតែទំហំធំបង្អស់ទូទាំងពិភពលោកទៀត។ ខាងក្រោមនេះ ជារូបភាពរបស់អយស្ទ័រធំបំផុតនៅលើលោក៖
យោងទៅតាមGuinness World Records អយស្ទ័រធំបង្អស់គឺជាអយស្ទ័រប៉ាស៊ីហ្វិក មានប្រវែងបណ្ដោយ ៣៥.៥សង់ទីម៉ែត្រ និងទទឹង ១០.៧សង់ទីម៉ែត្រ ចំណែកឯទម្ងន់វិញគឺ១.៦២គីឡូបូករួមទាំងមានអយស្ទ័រជាប់នឹង៥គ្រាប់ទៀត។ វាត្រូវគេរកឃើញនៅប្រទេសដាណឺម៉ាក ហើយវាស់នៅ មជ្ឈមណ្ឌលសមុទ្រ Wadden, Vester Vedsted ប្រទេសដាណឺម៉ាក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។ អយស្ទ័រប៉ាស៊ីហ្វិកធំបង្អស់នេះរកបានពីឆ្នេរសមុទ្រ ដាណឺម៉ាក នៃសមុទ្រ វ៉ាដិន (Wadden)។

សូមបញ្ជាក់ដែរថាលោក Jack រូបនេះហើយ ជាម្ចាស់របស់អយស្ទ័រធំបំផុត ព្រោះគាត់ជាអ្នកយកវាទៅវាស់នៅទិវាអយស្ទ័រប្រចាំតំបន់នោះ៕
ប្រែសម្រួល៖វារី
ចុចអាន៖ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រ ពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


