KPT+
សាកលវិទ្យាល័យកូរ៉េ ចេញច្បាប់ថ្មីមិនទទួលសិស្សមានប្រវត្តិប្រើហិង្សាក្នុងសាលាឡើយ
គោលនយោបាយថ្មីរបស់សាកលវិទ្យាល័យក្នុងប្រទេសកូរ៉េខាងត្បូង មានគោលបំណងមិនទទួលយកសិស្សដែលមានប្រវត្តិប្រើអំពើហិង្សាក្នុងសាលា ទោះបីជាពួកគេទទួលបានពិន្ទុខ្ពស់ក្នុងការប្រឡងក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយ E-Daily កាលពីថ្ងៃទី ២២ ខែមីនា ប្រធានសាកលវិទ្យាល័យកូរ៉េ Kim Dong Won បានសង្កត់ធ្ងន់លើតម្រូវការក្នុងការចាត់វិធានការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជនល្មើសនៃការប្រើប្រាស់អំពើហិង្សាក្នុងសាលា។ អាស្រ័យហេតុនេះ លោកបានបញ្ជាក់ថាសាលានឹងមិនទទួលយកបេក្ខជនដែលមានប្រវត្តិជាប់ពាក់ព័ន្ធអំពើហិង្សាក្នុងសាលាឡើយ បើទោះបីជាពួកគេទទួលបានពិន្ទុខ្ពស់លើក៏ដោយ។

គោលការណ៍នេះអនុវត្តតាមករណីថ្មីៗជាច្រើន ដែលជនល្មើសនៃអំពើហិង្សាត្រូវបានអនុញ្ញាតឱ្យ ចូលរៀននៅសាកលវិទ្យាល័យល្បីៗ ទោះបីជាត្រូវបានកាត់ពិន្ទុការប្រឡងចូលរៀនសម្រាប់សកម្មភាពប្រើប្រាស់អំពើហិង្សារបស់ពួកគេក៏ ដោយ។ ជាមួយនឹងគោលការណ៍ថ្មីរបស់សាកលវិទ្យាល័យកូរ៉េ កំណត់ត្រានៃវិន័យអំពើហិង្សាក្នុងសាលានឹងត្រូវបានដាក់បញ្ចូលក្នុងដំណើរការចូលរៀនធម្មតា។ នេះធានាថាសិស្សដែលមានប្រវត្តិធ្វើបាបមិត្តរួមថ្នាក់របស់ពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរៀននៅសាកលវិទ្យាល័យនេះទេ។

សរុបមក គោលនយោបាយថ្មីគឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវក្នុងការដោះស្រាយអំពើហិង្សា ក្នុងសាលារៀននៅក្នុងប្រទេសកូរ៉េ។ ចំណាត់ការនេះផ្ញើសារយ៉ាងច្បាស់ថាវា វិធានការតឹងរ៉ឹងនឹងត្រូវធ្វើឡើងដើម្បីការពារអំពើហិង្សាមិនឲ្យកើតមានឡើងវិញនៅពេលអនាគត ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖សកម្មភាពចំនួន៥ សម្រាប់ផ្សារភ្ជាប់ម្តាយ ឳពុក និងកូន ឱ្យកាន់តែមានទំនាក់ទំនងល្អ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់