សិក្សាពី ​Google ថា​តើ​បណ្តាញនេះ​មានម៉ូឌែល​រកស៊ីរបៀបណា?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

សិក្សាពី ​Google ថា​តើ​បណ្តាញនេះ​មានម៉ូឌែល​រកស៊ីរបៀបណា?

Published

on

Alphabet Inc ដែល​ត្រូវ​បាន​យើង​ស្គាល់​ដោយ​ឈ្មោះ​ចាស់​របស់​ខ្លួន​គឺ Google Inc (GOOGL) ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ ដែល​ត្រួតត្រា​អាជីវកម្ម​​មួយ​ចំនួន ​រួមមាន​សេវាកម្ម​ស្វែងរក​និង​ផ្សាយ​ពាណិជ្ជកម្ម​តាមអ៊ិនធរណិតធំ​បំផុត​នៅ​លើ​ពិភពលោកដែលរួមមាន ​Google Search ​គេហទំព័រ​វីដេអូ streaming ពេញ​និយម YouTube ក៏ដូចជា​ប្រតិបត្តិការ​ទូរសព្ទ​ចល័ត​ Android ។

ប្រព័ន្ធ​សេវាកម្ម​ផ្ទុក​និង​បណ្ដាក់​ទុន​ទាំង​នេះ​មាន​ចំណុច​រីកចម្រើន​ផ្សេងៗពី​គ្នា។ ការ​ពេញនិយម​ដ៏​សម្បើម​បាន​ធ្វើ​ឱ្យ​ម៉ាស៊ីន ​Google ដែលស្វែងរក​​ឯកសារ​តាម​ប្រព័ន្ធ internet ​ សឹងតែ​​ក្លាយ​ជា​មកជា​កិរិយា​សព្ទ​ពេញ​និយម​ជំនួស​ឱ្យ​ពាក្យ Search ។

ក្រុមហ៊ុននេះមាន​មូលដ្ឋាន​នៅ​រដ្ឋ​ California សហរដ្ឋអាមេរិក ដែល​មាន​ចរាចរណ៍​​ Search រាប់ពាន់​លាន​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​ការ​ស្វែង​រក​ជាង ៣.៥ ប៊ីលានដង​ត្រូវ​បាន​ធ្វើ​ឡើងក្នុងរវាង ២៤ម៉ោង​។ ទោះបីជា​ការ​ស្វែង​រក​នី​មួយៗ​បង្កើត​ប្រាក់ចំណូល​បន្តិចបន្តួច​ប៉ុណ្ណោះ​សម្រាប់ ​Google ប៉ុន្តែ​ជិត ៩០% នៃ​ប្រាក់​ចំណេញ​ និង​ប្រាក់​ចំណូល​របស់ Google បាន​មក​ពី​ការ​ស្វែង​រក។

ប្រាក់​ចំណេញ​ និង​ប្រាក់​ចំណូល​ទាំង​នេះ​ផ្ដល់​ថវិកា​ដល់​គម្រោង​ដែល ​Google ក្លាយ​ជា​មជ្ឈមណ្ឌល​រក​ប្រាក់​ចំណេញ​នា​ពេល​អនាគត។ Google មាន​ក្រាហ្វិក​ថេរ គឺ១៥​% ​នៃ​ការ​​ស្វែងរក​តាម​អ៊ិនធរណិត​និង​ ៨៥ % ស្វែង​រក​តាម​ទូរសព្ទ។ លើស​ពី​នេះ​ទៀត​ការ​ស្វែង​រក​តាម​ internet នៅ​តែ​បន្ត​រីកចម្រើន ​ព្រោះ​វា​បាន​ក្លាយ​ជា​ផ្នែក​សំខាន់​មួយ​បន្ថែម​ទៀត​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​លើ​មូលដ្ឋាន​ពិភព​លោក។ តើ google រកបាន​​ចំណូលដោយរបៀបណា?

លើផ្សារហ៊ុន Google ​ទទួល​បាន​ជោគជ័យ​បំផុត​នៅ​ទសវត្សរ៍២១ ដោយ​​តម្លៃ​បានហក់ឡើងពីជាង១ ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ៊ុន ​កាល​ពី​ខែ​សីហា​ឆ្នាំ ២០០៤ ​ដល់ ៥០ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩។

វិនិយោគិន​នៃ​ក្រុមហ៊ុនទាំងអស់​បាន​ប្រមូល​ផ្ដុំ​​គ្នា​ទៅទិញយកហ៊ុន​​ Google ដែលជាបច្ច័យរុញ​បណ្តាញ​រុករក​ដ៏ធំបង្អស់​នេះ ឱ្យទៅ​ជា​ក្រុមហ៊ុន​យក្ស ​ដែល​មាន​តម្លៃទុនសរុប ៦៦០ ប៊ី​លាន​ដុល្លារ។

នៅ​ឆ្នាំ ២០១៥ ក្រុមហ៊ុន Google បាន​បង្កើត​ក្រុមហ៊ុន​កាន់កាប់​ធំ​របស់​ខ្លួន​ដាក់​ឈ្មោះថា Alphabet ដោយ​​បាន​​បង្រួបបង្រួម​ចំណែក​ទីផ្សារ​របស់​ខ្លួន​​ជា​មួយ​កម្មវិធី​រុករក Chrome ព្រម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំង​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ​ហើយ​បាន​អនុម័ត​យល់ព្រម​ចំណាយ​ប្រាក់​ឱ្យ Apple ធ្វើ​ជា​ម៉ាស៊ីន​ស្វែងរក​លំនាំ​ដើម​នៅ​លើ​ឧបករណ៍​ចល័ត​រប ​​​​​​​​​​​​​​​​​​​ស់ iPhone iPad ។ល៕

ប្រែសម្រួល៖ សន ផានិត​

ចុចអាន៖ ស្អាត​ហើយ​ពូកែ​ទៀត! មក​ដឹង​ជីវិត​ពិត​របស់ Youtuber ចិនល្បី​ឈ្មោះ Li Ziqi

ចុចអាន៖ មនុស្សឆ្លាត​ជាច្រើននៅតែ​ចាញ់ការឆបោក Scam ទម្រាំ​យើង​ដែលនៅស្ទើរ?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ចាប់បាន​ឃាតករំលោភ និងសម្លាប់នារីនៅខេត្តបន្ទាយមានជ័យ ​បានហើយ

ព័ត៌មានជាតិ2 hours ago

អាជ្ញាធរ​ខណ្ឌ​ចំការមន​បញ្ជាក់​ថា ​ជន​ជាតិ​ចិន​៨នាក់​ ដែល​អាជ្ញាធរ​ស្រុក​គីរីសាគរ​ឃាត់​ខ្លួន​ មិន​មែន​រត់​ចេញ​ពី​ទីតាំង​​មាន​កូវីដ-១៩​ទេ

ព័ត៌មានជាតិ4 hours ago

យុវជន​ម្នាក់​ទៅ​ស៊ី​ឈ្នួល​កាប់​ដើម​កៅស៊ូ​ ដែល​ប៉ះ​និង​ខ្សែកាប​ភ្លើង​ឆក់​ស្លាប់​មួយ​រំពេច

ព័ត៌មានជាតិ4 hours ago

ឧ​ត្ត​ម​មន្ត្រី​គាំទ្រ ឲ្យ​កម្ពុជា​លើក​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ទៅ​ចុង​ឆ្នាំនេះ​វិញ​

ព័ត៌មានជាតិ4 hours ago

ក្រសួង​ប្រកាសថា បុរស​ជនជាតិចិនម្នាក់ ស្លាប់​ដោយ​សារ​ថ្នាំញៀន មិន​​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ទេ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services