ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លានដុល្លារ ដោយចោទពីបទ «អនុវត្តអាជីវកម្មមិនស្មើភាពគ្នា»
ទីភ្នាក់ងារប្រឆាំងការប្រកួតប្រជែងមិនស្មើភាពគ្មារបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ បានចេញការផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google ប្រហែល ២០២ ប៊ីលានរូពី (១២,៤ លានដុល្លារ) ដោយចោទប្រកាន់ពីបទ «អនុវត្តអាជីវកម្មដោយមិនស្មើភាពគ្នា»។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បទចោទប្រកាន់នេះ គឺទាក់ទងនឹងសេវាកម្មប្រព័ន្ធទូទាត់របស់ក្រុមហ៊ុនសម្រាប់ Play Store ដែលជាវេទិកាចែកចាយកម្មវិធីរបស់ Google។
ការផាកពិន័យដដែល ធ្វើឡើងក្រោយទីភ្នាក់ងារឥណ្ឌូណេស៊ី បានបើកការស៊ើបអង្កេតលើ Google ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet Inc. ក្នុងឆ្នាំ ២០២២ ជុំវិញការសង្ស័យដែលថា Google បានប្រើអំណាចរបស់ខ្លួនដើម្បីបង្ខំអ្នកបង្កើតកម្មវិធីឥណ្ឌូណេស៊ីឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ Google Play ក្នុងអត្រាខ្ពស់ជាងជម្រើសបង់ប្រាក់ផ្សេងទៀត បើមិនដូច្នោះទេ ពួកគេត្រូវប្រឈមមុខនឹងការដកចេញពី Play Store។
ទីភ្នាក់ងារឥណ្ឌូណេស៊ី និយាយក្នុងសវនាការថា ប្រព័ន្ធទូទាត់របស់ Google បានកាត់បន្ថយប្រាក់ចំណូលរបស់អ្នកបង្កើតកម្មវិធីឥណ្ឌូណេស៊ី ដោយវានាំឱ្យមានការកាត់បន្ថយអ្នកប្រើប្រាស់។ ភ្នាក់ងារបន្ថែមថា ក្រុមហ៊ុន Google បានរំលោភបំពានច្បាប់ប្រឆាំងនឹងការផ្តាច់មុខរបស់ឥណ្ឌូណេស៊ី ខណៈប្រព័ន្ធទូទាត់របស់ Google បានគិតថ្លៃរហូតដល់ ៣០ ភាគរយ តាមរយៈប្រព័ន្ធទូទាត់ Google Play។

បើតាមទីភ្នាក់ងារ Google បានគ្រប់គ្រងចំណែកទីផ្សាររហូតដល់ ៩៣ ភាគរយ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលមានប្រជាជន ២៨០ លាននាក់។
ប្រតិកម្មទៅនឹងការណ៍នេះ អ្នកនាំពាក្យរបស់ Google បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុននឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។ ខណៈប្តេជ្ញាគោរពតាមច្បាប់ឥណ្ឌូណេស៊ី អ្នកនាំពាក្យបានលើកឡើងថា៖ «ការអនុវត្តបច្ចុប្បន្នរបស់យើង ជំរុញឱ្យមានប្រព័ន្ធអេកូកម្មវិធីឥណ្ឌូណេស៊ីដែលមានសុខភាពល្អ និងប្រកបដោយការប្រកួតប្រជែង»។
គួរគូសបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុន Google រងការប្រកួតប្រជែងពីការអនុវត្តអាជីវកម្មមិនស្មើភាពគ្នា។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ Google បានរងការផាកពិន័យជាទឹកប្រាក់ជាង ៨,៣ ប៊ីលានដុល្លារ ពីសហភាពអឺរ៉ុបលើបញ្ហានេះ៕
-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


