ព័ត៌មានអន្ដរជាតិ
Google សម្លឹងបង្កើនការវិនិយោគក្នុងគម្រោងរបស់រដ្ឋាភិបាលថៃ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai NaripthaphanGoogle បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងគម្រោងផ្សេងៗដែលទាក់ទងនឹងរដ្ឋាភិបាលថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីដើមសប្ដាហ៍។

លោក Pichai បានឱ្យដឹងការណ៍នេះ ក្រោយលោកចូលរួមពិភាក្សាជាមួយនាយកប្រតិបត្តិ Google ដែលផ្តោតលើកិច្ចសហការក្នុងសេដ្ឋកិច្ចឌីជីថល ការពង្រឹងសន្តិសុខតាមអ៊ីនធឺណិត និងការវិនិយោគបច្ចេកវិទ្យាទំនើបថៃ ក្នុងអំឡុងទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។
ក្នុងកិច្ចពិភាក្សានោះ ការវិនិយោគលើគម្រោងសាធារណៈគឺជាប្រធានបទដ៏សំខាន់មួយ ដោយក្រុមហ៊ុន Google ចាប់អារម្មណ៍លើការពង្រីកការចូលរួមរបស់ខ្លួនក្នុងគម្រោងរបស់រដ្ឋាភិបាលថៃ ជាពិសេសក្នុងសេវាកម្មពពក និងមជ្ឈមណ្ឌលទិន្នន័យ។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកល្បីៗដូចជា Google, Microsoft និង Amazon បានវិនិយោគយ៉ាងធំសម្បើមនៅថៃរួចហើយ ខណៈអារ៉ាប់រួមបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសនេះផងដែរ។

ក្រៅពីតែពីក្រុមហ៊ុន Google លោក Pichai បានដឹកនាំកិច្ចប្រជុំជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដោយធ្វើអន្តរកម្មជាមួយអ្នកតំណាងមកពីក្រុមហ៊ុនអាមេរិកឈានមុខជាង ២៦ រួមមាន Nasdaq, FedEx, PepsiCo, IBM, Intel, Apple និង Boeing ជាដើម ។
នៅឆ្នាំ ២០២៤ សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទី២របស់ប្រទេសថៃ ជាមួយនឹងទំហំពាណិជ្ជកម្មសរុបលើសពី ៧៤,៤ ប៊ីលានដុល្លារ។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញកំពូលរបស់ថៃ ដោយបានរួមចំណែកចំនួន ៥៤,៩ ប៊ីលានដុល្លារ លើការនាំចេញផ្សេងៗ រួមទាំងកុំព្យូទ័រ ទំនិញកៅស៊ូ ត្បូង និងគ្រឿងអលង្ការ យានយន្ត និងម៉ាស៊ីនត្រជាក់ជាដើម។ ចំណែកឯថៃវិញ នាំចូលនូវផលិតផលអាមេរិកប្រមាណ ១៩,៥ ប៊ីលានដុល្លារ ដែលគ្របដណ្តប់លើប្រេងឆៅ គ្រឿងចក្រ និងសារធាតុគីមី៕
-
សន្តិសុខសង្គម១៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


