Connect with us

KPT+

មូលហេតុ ៦ យ៉ាង​ដែល​អ្នក​មិន​សូវ​មាន​មិត្ត​ច្រើន​ដូច​គេ​ដទៃ

បានផុស

នៅ

ស្វែងរក ​ឬ​រក្សា​មិត្តភាព​នៅ​ពេល​ពេញ​វ័យ ​គឺ​ខុស​គ្នា​ជាង​កាល​នៅ​តូចៗ។  ឧបមាថាបច្ចុប្បន្ន​ ​អ្នក​ជា​មនុស្ស​មិន​មាន​មិត្ត​ច្រើន​ទេ ហើយតែងតែ​សួរ​ខ្លួនឯង​ជានិច្ច​ថា​ ហេតុអ្វី​មិន​មាន​គេ​រាប់អាន​ដូច​អ្នក​ផ្សេង​ទៀត។

នេះ​ជា​អ្វី​ ដែល​អ្នក​គួរ​ពិចារណា​៖

១.​ ពូកែ​ត្អូញត្អែរ​រក​លេខ​ដាក់​គ្មាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ពូកែ​ត្អូញត្អែរ​ឥត​ឈប់​ឈរ​ អំពី​ការងារ​​ ឬ​ក្នុង​ខ្លួន​អត់​មាន​ប្រាក់​ទេ ​ឬ​ក៏​ជីវិត​ជួប​តែ​រឿង​អយុត្តិធម៌​ច្រើន​ជាង​គេ។ល។

ជា​ការ​ពិត​ មនុស្ស​ជុំវិញ​ខ្លួន​នឹង​មិន​ចំណាយ​ពេល​ច្រើន​ជា​មួយ​អ្នកដាច់ខាត។ ព្យាយាម​កែប្រែ​អាកប្បកិរិយា​អវិជ្ជមាន​ទាំង​នោះ​ចោល​ភ្លាម ​មិន​អ៊ីចឹង កុំ​បន្ទោស​ថា​គ្មាន​អ្នក​ណា​មក​រាប់​រក​ឲ្យ​សោះ។

២. បោះបង់​មិត្ត​ចោល​នៅ​ពេល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេង

នៅ​ពេល​អ្នកមានស្នេហា ឬចាប់ផ្ដើមជួប​នរណា​ថ្មី​ អ្នក​ក៏​ទុកមិត្តចាស់​ចោល។ ពេលមួយបើបែក​បាក់​ស្នេហា​ អ្នកក៏មក​និយាយ​ឲ្យ​ពួកគេ​ស្ដាប់។ នោះហើយជាមូលហេតុដែលគ្មាន​នរណា​ទំនេរ​មក​អង្គុយ​ស្ដាប់​រឿង​បែកបាក់​របស់​អ្នក​។ ធ្លាប់ធ្វើយ៉ាងម៉េចដាក់មិត្ត នោះគេនឹងធ្វើបែបនោះដាក់អ្នកវិញ។

៣. ជា​មនុស្ស​អាត្មា​និយម

ភាព​អាត្មានិយម​ ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​បំបែក​មិត្តភាព​។ មិត្តភាព​គឺ​តម្រូវ​ឱ្យ​ផ្ដល់​ពេលវេលា​ខ្លះដល់គ្នា​ សូម្បី​តែ​ពេល​អ្នក​មិន​ចង់​នៅ​ជាមួយ​ក្រុម​មិត្ត​ក៏​ដោយ។ តែ​បើ​សិន​អ្នក ជា​មនុស្ស​មាន​សំពាយ​អាត្មានិយម​ ជាប់​ខ្លួន​មក​ហើយ ​ធានា​ថា ​គ្មាន​នរណា​គេ​ ហ៊ានមក​ក្បែរ​ឡើយ។

៤. មិន​ខ្វល់​ពី​មិត្ត

ប្រសិន​បើ​អ្នក​មិន​ខ្វល់​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​មិត្តទេ គេ​ក៏​មិន​ខ្វល់​ពី​អ្នក​វិញ​ដូចគ្នា។  ការជួយយកអាសារ ការយកចិត្តទុកដាក់ លើកទឹកចិត្ត សុទ្ធតែ​​ជា​ការ​សំខាន់ត្រូវផ្ដល់ឱ្យគ្នាទាំងគ្រាសប្បាយឬទុក្ខព្រួយ។ បើសិនអ្នកទៅរកមិត្តតែពេលអាសន្ន លុះស្រណុករត់ចោលគ្នា ច្បាស់ណាស់ថា អ្នកគ្មានមិត្តសូម្បីម្នាក់ឡើយ។

៥. ពូកែ​ដ្រាម៉ា

បើ​អ្នក​ជា​មនុស្ស​ពូកែ​ដ្រាម៉ា ​ដូច​កុន​ល្ខោន ​ស្អី​បន្តិច​ក៏​ស្ដី​បន្ទោស​អ្នក​ដទៃ ​ហើយ​ពូកែ​យក​រឿង​សម្ងាត់​របស់​គេ​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ  ឬ​ព្យាយាម​ធ្វើ​ឱ្យ​នរណា​ម្នាក់​ខឹង​សម្បារ​ ឬ​ពូកែ​ខាង​បញ្ចុះបញ្ចូល​ឲ្យ​បង្ក​ជម្លោះ​រវាង​គ្នា ធានា​ថា​ គ្រប់គ្នា​នឹង​រត់​ទៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​មិន​ខាន។

៦. ​ពូកែ​ច្រណែន

ពូកែ​ច្រណែន​នៅ​ពេល​ដែល​មិត្ត​ទិញ​សម្ភារ​ថ្មី​ ឬ​បាន​ធ្វើការ​នៅ​កន្លែង​ល្អ? ប្រាកដណាស់ អ្នកមិនអាចរកអ្នកណាបានមកធ្វើជាមិត្តឡើយ ព្រោះគេរអានឹងអ្នក។ ផ្ទុយទៅវិញ​ ក្នុង​នាម​ជា​មិត្តល្អ ​​អ្នក​គួរ​តែ​អបអរ​ជាមួយ​មិត្តភក្ដិ​ ហើយ​មាន​ចិត្តសាទរចំពោះ​ពួកគេ​ នៅ​ពេល​ពួកគេ​ទទួល​បាន​ជោគជ័យ​ នោះទើបទំនាក់ទំនងកាន់ល្អទ្វេរឡើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មកអាន​ទស្សនៈអំពីមិត្តភាពក្នុងគំនិត​សេដ្ឋីៗ ស្តាប់ទៅ​ភ្ញាក់ខ្លួន

ចុចអាន៖ ហេតុផលធំៗដែល​មិន​គួរ​ឲ្យ​មិត្តភក្ដិ និង សង្សារ​ខ្ចី​លុយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ៣៥ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៥៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម