KPT+
មកអានទស្សនៈអំពីមិត្តភាពក្នុងគំនិតសេដ្ឋីៗ ស្តាប់ទៅភ្ញាក់ខ្លួន
បើទោះណាជា លោក Herodotus អ្នកប្រវត្ដិសាស្ដ្រក្រិកដែល ត្រូវបានគេទទួលស្គាល់ថាជា បិតានៃប្រវត្តិសាស្ត្របានសរសេរមកទុកថា ក្នុងចំណោមទ្រព្យសម្បត្តិទាំងអស់ក្នុងលោក មិត្តភាពគឺជាវត្ថុដ៏មានតម្លៃបំផុតមួយមែន តែក្រោយមក គំនិតហាក់បីដូចជាត្រូវបានបដិសេធដោយបុគ្គលជោគជ័យជាច្រើន។
បដិសេធបែបណា? តោះមកមើល!
«ខ្ញុំមិនជឿលើការមានមិត្តដល់ទៅ ៥០ នាក់ទេ។ ខ្ញុំចង់បានតិច ហើយខ្ញុំក៏មិនខ្វល់អំពីព្រឹត្តិការណ៍សង្គម បណ្តាញអ្វីដែរ។ វាជាការប្រើប្រាស់ពេលវេលាខ្ជះខ្ជាយ!»

មហាសេដ្ឋី វ័យ ៧៥ ឆ្នាំ Dietrich Mateschitz នាយកប្រតិបត្តិក៏ជាសហស្ថាបនិកភេសជ្ជៈ Red Bull ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ១៦ ពាន់លានដុល្លារក៏ជាអ្នកមានបំផុតនៅ Austria ។
«មនុស្សជាច្រើន ចង់ជិះឡានទំនើបជាមួយយើង ប៉ុន្តែអ្វីដែលយើងចង់បានគឺអ្នកដែលមកសួរនិងកំដរយើងពេលឡានខូច»

ពាក្យរបស់សេដ្ឋី ផ្នែកកម្មវិធីទូរទស្សន៍ អូប្រា វីនហ្វ្រេ ទ្រព្យសម្បត្តិរបស់នាងបានកើនឡើងជាង ៤ ពាន់លានដុល្លារហើយនាងក៏ជាសហគ្រិនស្ត្រីស្បែកខ្មៅដំបូងគេដែលបានជាប់ក្នុងបញ្ជីអ្នកមានមហាសេដ្ឋីសាងទ្រព្យដោយដៃខ្លួន។
«មិត្ដភាព វាមិនមែនជាវត្ថុចាំបាច់ទេ វាដូចជា ទស្សនវិជ្ជាឬសិល្បៈគំនូរឬសិល្បៈនានាដែរ បើវាក្លែងក្លាយ ហើយមិននាំឱ្យយើងរីកចម្រើនចិត្តគំនិតជាដដែល កុំមានល្អជាង!»

ពីអ្នកនិពន្ធអង់គ្លេស Clive Staples Lewis ដើមកំណើតអៀរឡង់់។
«មិត្តភាពជាឈ្មោះបុរសស្ត្រីណាម្នាក់ ដែលមិនងាយបង្ហាញខ្លួនមកជូនពរពេលយើងទទួលរង្វាន់ទេ តែគេរត់មករកយើងពេលដឹងថាយើងគ្មានសល់អ្វីដើម្បីហូប ហើយផ្អាកហូបចានបាយគេដោយចែកវាជាមួយយើង !»

កំពូលតារារបស់ បូលីវូដ លោក Shah Rukh Kahn ។ គិតត្រឹមចុងឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Shah Rukh Khan ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ៦០០ លានដុល្លារ ដែលធ្វើឱ្យគាត់ក្លាយជាតារាភាពយន្តដែលមានជាងគេបំផុតនៅលើពិភពលោក។
«មិត្តភាពគឺជារឿងដ៏ពិបាកពន្យល់មួយ វាមិនមែនជាអ្វីដែលយើងអាចរៀនពីសាលាឬតុកាហ្វេ តែប្រសិនបើអ្នកមិបានរៀនពីអត្ថន័យនៃមិត្តភាពទេ ជីវិតអ្នកដូចជាមិនបានរៀនពីអ្វីទាំងអស់។»
សម្តីអ្នក អត្តពលិក និងសកម្មជនសង្គមផ្នែកសប្បុរស ដែលត្រូវបានគេចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមអត្តពលិកឆ្នើមបំផុតនៃសតវត្សរ៍ទី ២០ ។ យោងតាម Forbes ទ្រព្យសម្បត្តិរបស់គាត់មុនពេលគាត់ស្លាប់គឺ ៨០ លានដុល្លារ។
ប្រែសម្រួល៖ Mr Tomorrow
ចុចអាន៖ សុភាសិតចិន ៨ ឃ្លា ឆ្លុះបញ្ចាំងតម្រូវការពិតក្នុងជីវិតរស់នៅនិងជួយដាស់តឿនចិត្ត
ចុចអាន៖ គិតវិជ្ជមាន ក្លាយជាមនុស្សថ្មីវិជ្ជមាន ជាមួយ៨ចំណុចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


