KPT+
អ្នកនិពន្ធ តុន ច័ន្ទរិទ្ធ ឈ្នះពានរង្វាន់ជយលាភី ៥ លើក ផ្ទួនៗគ្នា ផ្នែកអត្ថបទរឿងខ្លី និងការប្រកួតនិយាយជាសាធារណៈ
លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធមួយរូប ដែលត្រូវបានអ្នកស្នេហាវិស័យការអានទទួលស្គាល់។ ក្រៅពីនេះ លោកក៏ត្រូវបានលេចមុខតាមរយៈសារព័ត៌មានជាតិ អន្តរជាតិ ប៉ុស្តិ៍ទូរទស្សន៍ និងកម្មវិធីផ្សេងៗ ជាញឹកញាប់ផងដែរ។

ជាមួយគ្នានេះ ដំណើរនៅក្នុងវិស័យតែងនិពន្ធ លោក តុន ច័ន្ទរិទ្ធិ បានបន្សល់ទុកនូវសមិទ្ធផល និងស្នាដៃតែងនិពន្ធមួយចំនួនដូចជា ៖
១.ម្ចាស់ជយលាភីលេខ ១ របស់ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យក្នុងឆ្នាំ ២០២២ រឿង “សង្គមនេះ”។
២.ម្ចាស់ជយលាភីលេខ ៤ របស់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២២ រឿង “បាសាក់”។
៣.ម្ចាស់ជយលាភីលេខ ១ ប្រកួតសំណេរ និងនិយាយសាធារណៈរបស់ក្រសួងអប់រំ ក្នុងឆ្នាំ ២០២២ ក្រោមប្រធានបទដែលទាក់ទងនឹង“ហាមឃាត់ការផ្សាយគ្រឿងស្រវឹង”។
៤.ម្ចាស់ជយលាភីលេខ ២ ប្រកួតសំណេរ និងនិយាយសាធារណៈរបស់អង្គការសុខភាពដើម្បីកម្ពុជាឆ្នាំ ២០២១ ក្រោមប្រធានបទដែលទាក់ទងនឹង“ថ្នាំជក់ក្នុងប្រទេសកម្ពុជា”។
៥.ម្ចាស់ជយលាភីលេខ ២ ក្នុងការប្រកួតសរសេររឿងបែបល្ខោនវិទ្យុ របស់ CCIM ក្នុងឆ្នាំ ២០២១ រឿង “ខ្ញុំខុសអី?”។

លោក តុន ច័ន្ទរិទ្ធិ ជាយុវជនស្រឡាញ់ការអាន និងស្រាវជ្រាវ ហើយក៏ជាអ្នកនិពន្ធរូបដែលបានបោះពុម្ពផ្សាយស្នាដៃរបស់លោកជាច្រើនទៀតមានដូចជា ៖ អត្ថបទ “អ្នកពិតជាពិសេស តោះ! ទៅមុខទៀត” និងអត្ថបទប្រលោមលោកដ៏ពេញនិយមផ្សេងមួយទៀតដែរនោះ គឺ “និទានម៉ែ” ដែលជាអត្ថបទទទួលបានប្រជាប្រិយភាពខ្លាំង និងបានចាក់ចំបេះដូងស្រទាប់យុវវ័យ និងអ្នកអានផ្សេងៗទៀត ឲ្យជក់ចិត្តដិតអារម្មណ៍នៅពេលបានអានស្នាដៃរបស់លោករួចមក។

អ្នកនិពន្ធ តុន ច័ន្ទរិទ្ធិ កើតនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ មានស្រុកកំណើតនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ លោក តុន ច័ន្ទរិទ្ធិ កើតក្នុងត្រកូលគ្រួសារជាកសិករ។ លោកមានឪពុកឈ្មោះ ទុំ សុផល និងម្ដាយឈ្មោះ ហង្ស សាមាន។ អ្នកនិពន្ធរូបនេះ មានបងប្អូនចំនួន ២ នាក់ ហើយលោកជាកូនទី ២។

អ្នកនិពន្ធ តុន ច័ន្ទរិទ្ធិ បានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ ២០១៣ នាដែនដីស្រុកកំណើតរបស់ខ្លួន គឺ វិទ្យាល័យមោងឬស្សី។ លោក តុន ច័ន្ទរិទ្ធិ ដោយសារតែមហិច្ឆតា និងក្តីស្រមៃ ដើម្បីក្លាយជាអ្នកនិពន្ធម្នាក់ លោកក៏បានចាកចេញពីស្រុកកំណើតរបស់ខ្លួន ដើម្បីបន្តការសិក្សានៅឯរាជធានីភ្នំពេញ នាសាលាវិទ្យាល័យភូមិន្ទភ្នំពេញ ដោយជ្រើសរើសទៅលើជំនាញ បរិញ្ញាបត្រ អក្សរសាស្ត្រខ្មែរ។

លោក តុន ច័ន្ទរិទ្ធិ កំឡុងពេលរៀននៅសាកលវិទ្យាល័យ លោកខិតខំក្រេបជញ្ជក់យកចំណេះដឹង និងប្រឹងប្រែងចូលរួមសកម្មភាពសង្គម ក៏ដូចជាវគ្គហ្វឹកហ្វឺននានាទាក់ទងនឹងការតែងនិពន្ធ ដើម្បីដុសខាត់សមត្ថភាពរបស់ខ្លួន។ នាឆ្នាំ ២០១៩ លោកបានសម្រេចក្តីស្រមៃ និងបោះពុម្ពផ្សាយស្នាដៃដំបូងរបស់ខ្លួនដែលមានចំណងជើងថា “អ្នកពិតជាពិសេស តោះ! ទៅមុខទៀត”៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


