Connect with us

KPT+

ឱកាស ក្លាយជាម្ចាស់ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ ឆ្នាំ២០២៤

បានផុស

នៅ

ពុទ្ធសាសនបណ្ឌិត្យ ប្រកាសចាប់ផ្ដើមទទួលស្នាដៃ ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់គុណតម្លៃស្ត្រីក្នុងសង្គមខ្មែរ” ក្នុងទម្រង់ជារឿងខ្លី និងកំណាព្យរឿងខ្លី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខខណ្ឌចូលរួម

១. បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតបានតែ ១គត់ និងមិនមែនជាស្នាដៃដែលធ្លាប់ទទួលបានចំណាត់ថ្នាក់នៅពានរង្វាន់ ណាមួយពីមុន

២. ស្នាដៃរឿងខ្លីត្រូវវាយជាអត្ថបទដោយប្រើយូនីកូដខ្មែរក្នុងកុំព្យូទ័រ ទំហំអក្សរ ១២ ពុម្ព Khmer OS Siemreap ខ្នាតក្រដាសA4 ប្រមាណពី ១០ ទៅ ១៥ ទំព័រ ចំណែកកំណាព្យរឿងខ្លីមានប្រមាណពី ៥ ទៅ ១០ទំព័រ (មានគំរូជូន) សាច់រឿងដែលសរសេរ ជាសាច់រឿងថ្មីសុទ្ធសាធ

៣. ត្រូវគោរពអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរបោះពុម្ពផ្សាយដោយ ពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាចាំបាច់ (ផ្តល់ពិន្ទុជាពិសេស)

រូបភាពឯកសារ

៤. បេក្ខជនត្រូវបញ្ជាក់អាសយដ្ឋាន លេខទូរសព្ទ និងអីមែលឱ្យបានច្បាស់លាស់ដើម្បីងាយស្រួលគណៈកម្មការរៀបចំ ធ្វើការទាក់ទង

៥. ទទួលស្នាដៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៥ ល្ងាច ជាកំហិត។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម