KPT+
ស្នេហាទី១ កម្រជួបគ្នាជាគូជីវិត តើពិតមែនទេ?
ជឿថា មានមនុស្សមិនតិចនាក់ទេដែលធ្លាប់ខកចិត្តខ្លាំងលើស្នេហាដំបូងរបស់ខ្លួន។ ស្នេហាដំបូង ជាស្នេហាដែលយើងដាក់ការសង្ឃឹមខ្ពស់ ទាំងក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការតាំងចិត្ត។ ការពិតការបរាជ័យលើស្នេហាមួយនេះមិនមែនជាកំហុសរបស់អ្នកណាម្នាក់ឲ្យពិតប្រាកដនោះទេ ប៉ុន្តែវាអាចមានហេតុផលផ្សេងទៀត។

ស្នេហាដំបូងភាគច្រើនកើតឡើងក្នុងវ័យក្រោម ២០ ឆ្នាំ។ ក្នុងវ័យនេះ ជាវ័យដែលចង់ ចង់សាកនូវអ្វីដែលថ្មីៗ ដូច្នេះការមានស្នេហាដំបូង អាចគ្រាន់តែជាការចង់ទទួលបានអារម្មណ៍ស្នេហារបៀបណាមួយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វ័យនេះក៏ជាវ័យដែលមិត្តភក្ដិជុំវិញខ្លួនសុទ្ធតែមានសង្សារ ហេតុនេះក៏ចង់មានដែរ។ នៅពេលដែលអាយុនៅតិចពេក ពួកគេមិនទាន់មានការតាំងចិត្តឲ្យអ្វីពិតប្រាកដនោះទេ ព្រោះការស្រឡាញ់អាចទទួលឥទ្ធិពលច្រើនពីបរិបទជុំវិញខ្លួន។ ដោយសារតែខ្វះភាពច្បាស់លាស់បែបហ្នឹងហើយ ទើបស្នេហាទីមួយកម្រជោគជ័យ។
ស្នេហាលើកដំបូងតែងបរាជ័យ ក៏ដោយសារម្នាក់ៗចូលចិត្តគិតច្រើនតែម្នាក់ឯង។ តាមពិតពេលខ្លះដៃគូម្ខាងស្រឡាញ់គេខ្លាំងណាស់ ហើយក៏ចង់ច្បាស់លាស់ជាមួយគេ ប៉ុន្តែបែរជាចូលចិត្តពិចារណាពីចំណុច “មិនអាច” ច្រើនជាង “អាច”។ ពួកគេចូលចិត្តគិតស្មុគស្មាញវែងអន្លាយពីភាពមិនអាចទៅរួចរវាងគេទាំងពីរ ស្របពេលដែលអនាគតនៅឆ្ងាយសែនឆ្ងាយ។ និយាយឲ្យចំទៅ គិតច្រើនជ្រុលដូចចៅចាក់ស្មុគ ទើបធ្វើឲ្យទំនាក់ទំនងបច្ចុប្បន្នទៅជាបែកបាក់ទាំងកណ្ដាលទី។

ការមិនព្រមបើកចិត្តយល់ពីគ្នាទៅវិញទៅមក ក៏ជាមូលហេតុនៃស្នេហាទីមួយបរាជ័យដែរ។ កុំថាឡើយត្រឹមតែជាសង្សារ សូម្បីប្តីប្រពន្ធ បើមិនព្រមយល់ពីគ្នា មិនយូរមិនឆាប់គង់តែបែកបាក់គ្នាទេ។ ជាការពិតគ្រាន់តែស្រឡាញ់គ្នាស្មោះ មិនទាន់គ្រប់គ្រាន់នោះទេ បើគូស្នេហ៍មិនព្រមយល់ពីគ្នាទៅវិញទៅមក។ ការយល់ពីគ្នាសំដៅលើការមិនយល់ពីអារម្មណ៍គ្នា មិនដឹងថាដៃគូចង់បានអ្វី ចូលចិត្តអ្វី ឬយល់តែអារម្មណ៍ខ្លួនឯងជាដើម។ ទោះជាស្នេហានោះចាប់ផ្តើមដោយភាពផ្អែមល្ហែមយ៉ាងណាក៏ដោយ វានឹងលែងមានន័យអ្វីទាំងអស់នៅពេលដែលគូស្នេហ៍ចាប់ផ្តើមលែងចេះយល់ពីគ្នា។

បញ្ហាចម្បងមួយទៀត កាតព្វកិច្ចជាកូនល្អ ក៏ជាមូលហេតុសំខាន់មួយដែរ។ ពេលដែលនៅក្មេង អ្វីដែលឪពុកកម្តាយរំពឹងខ្លាំងជាងគេ គឺការសិក្សា ដូច្នេះហើយដើម្បីធ្វើឲ្យអ្នកមានគុណសប្បាយចិត្ត កូនៗមានតែខិតខំរៀនសូត្រ។ ណាមួយនៅវ័យក្មេងមិនទាន់ឯករាជ្យទាំងផ្នែកហិរញ្ញវត្ថុ និងចិត្តគំនិតនៅឡើយ។ យ៉ាងណាមិញ ចាស់ៗតែងតែយល់ថា ឲ្យតែមានស្នេហាគឺរៀនមិនចូលទេ ដូច្នេះហើយទើបពេលពួកគាត់ដឹងថាកូនៗមានសង្សារគឺមិនបានទេ។ ដោយសារខ្លាចរៀនមិនបានលទ្ធផលល្អផង និងធ្វើអោយប៉ាម៉ាក់មិនពេញចិត្តផង ទោះស្រឡាញ់យ៉ាងណាក៏ត្រូវលះបង់ស្នេហានោះចោល។
ប្រសិនបើយើងជួបរឿងបរាជ័យក្នុងស្នេហាលើកដំបូង វាមិនមែនជារឿងចម្លែកនោះទេ ឈប់ឃុំខ្លួននឹងការឈឺចាប់ពីអតីតកាលទៀតទៅ ទោះបីការចាប់ផ្តើមអាចនឹងមិនល្អ ប៉ុន្តែវាជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ជីវិតគូទៅថ្ងៃក្រោយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ liveaboutdotcom
ចុចអាន៖ ការសិក្សាបង្ហាញថា ធាតុផ្សំនៃសុភមង្គលពិតស្ថិតលើទំនាក់ទំនងល្អ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


