KPT+
កុំឲ្យអាជីវកម្មត្រូវបរាជ័យនៅក្រោយវិបត្តិកូវីដ គួរធ្វើយ៉ាងណា?
អាជីវកម្មមិនមែនតែងតែរីកចម្រើនជានិច្ចដូចពេលភ្លាមៗកាលពីបើកដំបូងឡើយ! មិនថាអ្នកខំប្រឹងយ៉ាងណា ថ្ងៃខ្លះនឹងអាចជាប់គាំងឬលែងដំណើរការ ដូចក្នុងរយៈពេលកំពុងផ្ទុះជំងឺរាតត្បាតនេះជាដើម។
ដូច្នេះ អ្វីដែលត្រូវធ្វើជាប្រញាប់ដើម្បីការពារអាជីវកម្មមានដូចជា៖
១. ពិនិត្យឡើងវិញនូវសាច់ប្រាក់
នៅពេលអាជីវកម្មជាប់គាំង សូមពិនិត្យមើលថវិកាឲ្យដឹងលំអិតអំពីហេតុផលដែលធ្វើឲ្យអាជីវកម្មលែងសូវដំណើរការដូចមុននិងថា តើស្ថានភាពនោះអាចនឹងមានរយៈពេលយូរប៉ុណ្ណា?
ក្រឡេកមើលទឹកប្រាក់ដែលចេញរាល់ថ្ងៃ ហើយសូមបញ្ឈប់ ឬផ្អាកការចំណាយដែលមិនចាំបាច់ ក្នុងកំឡុងពេលនេះ។
២. ធ្វើផែនការយុទ្ធសាស្ត្រថ្មី
វិភាគអំពីអ្វីដែលកំពុងដំណើរការ ហើយអ្វីខ្លះដែលមិនដំណើរការ។ គួរសម្រេចចិត្ត តើការផ្លាស់ប្ដូរអ្វីខ្លះដែលអាចជួយធ្វើឲ្យមានភាពខុសប្លែកគ្នានៅក្នុងវិស័យនេះ និងរៀបចំផែនការជាថ្មី។ កំណត់ពេលវេលាជាក់ស្ដែង ដើម្បីពិនិត្យមើលការផ្លាស់ប្ដូរទាំងនេះ ប្រសិនមិនឃើញលទ្ធផល វាដល់ពេលត្រូវប្ដូរវាម្ដងទៀត។
៣. កសាងបុគ្គលិកលក្ខណៈពិសេសនៃសេវាកម្ម
ខ្ញុំខុសពីអ្នកដទៃត្រង់ណា? នេះជាវិធីល្អបំផុតមួយ ដើម្បីទាក់ទាញ ត្រូវយល់ពីអតិថិជន។ អភិវឌ្ឍបុគ្គលិកលក្ខណៈសេវាកម្មឬផលិតផលយើង ដោយទទួលយកមតិប្រតិកម្មពីដៃគូឬអតិថិជនហើយក៏អាចពិចារណាធ្វើការស្រាវជ្រាវទីផ្សារ ឬមើលទិន្នន័យដែលមានស្រាប់។ ការស្វែងយល់អំពីព័ត៌មានទំាងអស់នេះ គឺចាំបាច់ព្រោះនៅក្រោយកូវីដគ្រប់គ្នាតែងផ្លាស់ប្តូររបៀបរស់នៅ ដេកដើរឈរអង្គុយនិងហូបចុក។
៤. ធ្វើការស្រាវជ្រាវអំពីគូប្រជែង
តើអ្នកកំពុងបាត់បង់អតិថិជនទៅគូប្រកួតប្រជែងរបស់អ្នកមែនទេ? ប្រសិនបើមានករណីនេះ អ្នកគួរតែប្រើពេលវេលាស្ងប់ស្ងាត់ណាមួយ ដើម្បីស្រាវជ្រាវពីរបៀបដែលដៃគូប្រកួតប្រជែងរបស់អ្នក កំពុងទាក់ទាញអតិថិជនគោលដៅរបស់អ្នក។
ក្រឡេកការផ្ដល់ជូនរបស់គូប្រកួតប្រជែង និងសកម្មភាពទីផ្សាររបស់ពួកគេ ហើយវាយតម្លៃពីចំណុចខ្លាំងនិងចំណុចខ្សោយ រួមគ្នា។
៥. តាមឲ្យទាន់និន្នាការថ្មី
បញ្ហាប្រឈមដ៏ធំបំផុតមួយដែលអាជីវកម្មមាន គឺបើសម្របខ្លួនមិនទាន់នឹងនិន្នាការទីផ្សារ។ ប្រសិនបើអាជីវកម្មស្ងាត់លែងដំណើរការ ដូចបើកដំបូង សូមប្រើពេលវេលានេះ ជាឱកាសមួយ ដើម្បីមើលពីរបៀបដែលឧស្សាហកម្មរបស់អ្នកកំពុងវិវត្ត ដើម្បីត្រៀមខ្លួនរៀបចំសម្រាប់នាពេលអនាគតបន្តទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលមិនគួរយកមិត្តភក្ដិ មកចូលធ្វើការជាមួយ ឬមកជាកូនចៅ
ចុចអាន៖ត្រូវប្រុងប្រយ័ត្ន! បីយ៉ាងបណ្តាលឱ្យធ្លាក់សម្ភាសន៍ការងារភ្លាមៗ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ