KPT+
ធ្វើដូចម្ដេចដើម្បីឱ្យគូវិវាទ អាចត្រូវគ្នាវិញ និងល្អជាមួយគ្នា ឬល្អលើសដើម?
ចានក្នុងរាវតែងប៉ះទង្គិច ឬរណ្ដំ សូម្បីតែអណ្ដាត និងធ្មេញក្នុងមាត់ជាមួយក៏អាចខាំចំគ្នាបាន ចុះទម្រាំមនុស្សចិត្តគំនិត រូបដាច់ផ្សេងពីគ្នា រឿងអ្វីមិនអាចមានវិវាទ ឬទាស់ឈ្លោះគ្នានោះ។ ដូចនេះដើម្បីកុំឱ្យ ចានទង្គិតគ្នា គឺត្រូវតែដក ឬបោកចានបាយផ្សេង ចានសម្ល ចាន់ទឹកត្រីចោល ហើយដើម្បីកុំឱ្យ អណ្ដាតប៉ះធ្មេញ ឬធ្មេញខាំអណ្ដាត តើត្រូវតែ ដកធ្មេញ ឬកាត់អណ្ដាតចេញពីមាត់មែនទេ? ដូចនេះ តើធ្វើដូចម្ដេចដើម្បីឱ្យគូវិវាទ អាចត្រូវគ្នាវិញ និងល្អជាមួយគ្នា ឬល្អលើសដើម?

អ្នកស្រី សោម សុភណ្ឌ នាយិកាគ្រប់គ្រងទូទៅ អង្គការ “រួមដៃគ្នាផ្តល់ក្តីសង្ឃឹម” មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ទោះគូវិវាទ ដែលធ្លាប់ទាស់គ្នា ក៏អាចត្រូវគ្នា និងល្អជាមួយគ្នាវិញ ឬល្អលើសដើម ដែលករណីនេះ អ្នកស្រីធ្លាប់ឃើញមានច្រើនកន្លងមកហើយ។ អ្នកស្រី លើកឡើងបន្ថែមថា ដោយសារគូរវិវាទចង់មានការរួបរួម ហើយផាត់ចោលនូវអ្វីដែលអាក្រក់ និងភាពមានៈរៀងៗខ្លួន ហើយទទួលយកអ្វីដែលល្អរបស់គ្នាឡើងវិញ ដោយទឹកចិត្តអធ្យាស្រ័យ អត់ឱនឱ្យគ្នា។

អ្នកស្រី សោម សុភណ្ឌ មានប្រសាសន៍បន្តថា៖ “អតីតកាល ជាពេលកន្លងហួសហើយ អ្វីដែលយើងត្រូវគិត គឺបច្ចុប្បន្ន។ បច្ចុប្បន្ន យើងនៅតែរស់ជិតគ្នា នៅតែឃើញមុខគ្នា តើមានហេតុផលអ្វីដែលយើងត្រូវញេញធ្មេញដាក់គ្នា? ជំនួសឱ្យការសម្លក់សម្លឹង យើងញញឹមដាក់គ្នាវិញទៅ មានរបស់ ឬនំចំណីអ្វី យើងហុចចែកគ្នាទៅ សើចសប្បាយទាំងអស់គ្នាទៅ ល្អមែនទែន”។

ស្ថាបនិកា អង្គការជួយកុមារក្រីក្រ ខាងលើ មានប្រសាសន៍ថា មនុស្សទាំងអស់នៅក្នុងសង្គមត្រូវមានយុត្តិធម៌ ភាពស្មោះត្រង់ មានអធ្យាស្រ័យអត់ឱនឱ្យគ្នា ហើយវិលមករួបរួមគ្នាវិញ ពិសេសចេះជួយគ្នា នៅពេលឃើញគ្នា សូម្បីតែគូទំនាស់មានអាសន្ន ដោយមិនគិតអ្វីដែលបានធ្វើប្រឆាំងគ្នាក្នុងអតីតកាល ដ្បិតជាធម្មតា មនុស្សយើងម្នាក់ៗតែងមានចំណុចវិជ្ជមាន និងអវិជ្ជមាន។

អ្នកស្រី សោម សុភណ្ឌ បញ្ជាក់ថា៖ “ឈ្វេងយល់រកភាពអវិជ្ជមានរបស់ខ្លួន ហើយយើងខំកែខ្លួនឡើង ខំបញ្ចូលអ្វីដែលល្អ ខំកាត់បន្ថយអំពើមិនល្អរបស់ខ្លួន។ ខ្ញុំក៏មានសំណូមពរមួយដែរ ដើម្បីរក្សាទំនាក់ទំនងល្អរវាងគ្នានឹងគ្នា គឺកុំល្អពេក កុំអាក្រក់ពេក ជាពិសេសត្រូវមានទំនុកចិត្តខ្ពស់លើខ្លួនឯង គឺបើមានបញ្ហាអ្វីក្នុងគ្រួសារ ត្រូវរកវិធីដោះស្រាយក្នុងគ្រួសារ យើងកុំយករឿងផ្ទៃក្នុងរបស់យើងទៅប្រាប់គេ គេអត់អាចជួយយើងបានទាំងអស់ទេ ជួនកាលដូចហែកទ្រូងឱ្យក្អែកចឹក”។

អ្នកស្រី សោម សុភណ្ឌ មានប្រសាសន៍បន្តថា ជាមួយគ្នានេះ អ្នកស្រីចង់ឱ្យមនុស្សគ្រប់រូបចេះគ្រប់គ្រងពេលវេលាប្រចាំថ្ងៃឱ្យបានល្អ ដឹងតួនាទី ភារកិច្ចខ្លួន ពេលណា ពីម៉ោងប៉ុន្មានទៅម៉ោងប៉ុន្មានត្រូវធ្វើអី កុំទុកកិច្ចការរបស់ខ្លួន ឬកិច្ចការក្នុងគ្រួសារចោល ហើយទៅធ្វើអីផ្សេង ឬនាំគ្នាជជែកបែកជាអូរហូរជាស្ទឹង។

អ្នកស្រី សោម សុភណ្ឌ មានប្រសាសន៍បន្ថែមថា៖ “ជាពិសេស បញ្ហារឿងលុយកាក់ សូវឱ្យដាច់ កុំឱ្យខ្ចី ល្អជាមួយគ្នាម៉េចក៏ដោយ អាចទៅជាសត្រូវនឹងគ្នាដោយសាររឿងលុយហ្នឹង។ បើឃើញគ្នាមានទុក្ខធុរៈ ហើយយើងអាចជួយ ឱ្យគ្នាទៅជារបស់របរ ឬលុយកាក់តាមលទ្ធភាព តែកុំឱ្យខ្ចីទាំងដុល ព្រោះទំនាស់ នៃមិត្តភាពល្អជាច្រើន កើតឡើងដោយសារជម្លោះទារលុយគ្នា”។

ក្នុងចំណោម ប្រជាជនលើសកលលោកជាង ៨ ពាន់ លាន់នាក់ (ប្រមាណ ៨ ១១៨ ៨៣៦ ០០០ នាក់ ក្នុងឆ្នាំ២០២៤) និងនិយាយដោយឡែក ក្នុងចំណោម ប្រជាជនកម្ពុជាជាង ១៧ លាននាក់នាពេលបច្ចុប្បន្ន តើយើងបានស្គាល់ ឬរាប់អានមនុស្សប៉ុន្មាននាក់? ការជួប ឬស្គាល់គ្នាគឺជានិស្ស័យដ៏កម្រ ហេតុអ្វីដែលយើងត្រូវឈ្លោះទាស់ជាមួយអ្នកធ្លាប់រាប់អាន ឬធ្លាប់ល្អនឹងគ្នានោះ ខណៈគ្រប់ជីវិតមិនអមតៈ គង់នឹងរលត់បាត់បង់សង្ខានៅពេលណាមួយមិនអាចដឹងមុន។
ចំណែក លោកអ្នកវិញ ធ្លាប់ត្រូវគ្នាជាមួយ គូវិវាទ គូទំនាស់វិញ ដោយរបៀបណា? សូមផ្ដល់យោបល់ (Comment) ចែករំលែកបទពិសោធន៍ល្អនោះផង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


