ព័ត៌មានជាតិ
បណ្ឌិត ជួន កក្កដា៖ មនុស្សគ្រប់រូបចាំបាច់ត្រូវមានសីលធម៌ជាប់ជាប្រចាំ ដើម្បីឱ្យសង្គមជាតិសុខសាន្ត រុងរឿង
បណ្ឌិត ជួន កក្កដា អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានលើកឡើងថា មនុស្សគ្រប់វ័យ គ្រប់មជ្ឈដ្ឋានទាំងអស់ ចាំបាច់ត្រូវតែមានសីលធម៌ជាប់ជាប្រចាំដើម្បីឱ្យសង្គមជាតិសុខសាន្ត រុងរឿង រីកចម្រើន។

ការលើកឡើងរបស់លោកបណ្ឌិត ធ្វើឡើងក្នុងឱកាសលោក រួមជាមួយនឹងព្រះធម្មវិជ្ជា រីម ចាន់រ៉ា ចន្ទប្បិយោ ព្រះរាជាគណៈថ្នាក់កិត្តិយស អញ្ជេីញ-និមន្តធ្វេីបាឋកថាក្រោមប្រធានបទ «សីលធម៌នាំឱ្យសង្គមជាតិមានសេចក្តីថ្លៃថ្នូរ និងរីកចម្រើន» នាថ្ងៃទី២៨ ខែមីនា នៅបរិវេណសាលាអនុវិទ្យាល័យដូនកឹង ស្ថិតក្នុងភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ កម្មវិធីនេះរៀបចំដោយអតីតសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យដូនកឹង សហការជាមួយក្រុមយុវនិពន្ធវ័យក្មេង និងវេទិកាអំណានដើម្បីកម្ពុជា ដើម្បីចូលរួមបង្កើនការយល់ដឹងដល់កុមារ និងយុវជនអំពីតម្លៃសីលធម៌ និងសុជីវធម៌ក្នុងគ្រួសារ និងសង្គម ដែលមានលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួម ៦០០នាក់។
ក្នុងឱកាសនោះ បណ្ឌិត ជួន កក្កដា បានលើកឡើងពីគុណតម្លៃនៃការអប់រំសីលធម៌សង្គម ដោយបានសង្កត់ធ្ងន់លើការចាប់ផ្តើមអប់រំខ្លួនជាមុន និងត្រូវចេះផ្តល់តម្លៃឱ្យខ្លួនឯង គោរពអ្នកដទៃ មានសាមគ្គីភាព និងទទួលខុសត្រូវរួមចំពោះសង្គមជាតិ ផងដែរ។ ជាមួយគ្នានេះ លោកបញ្ជាក់ថា ប្រសិនជាចង់ឱ្យសីលធម៌មានសេចក្តីថ្លៃថ្នូរ ត្រូវគិតទៅលើរឿង ៤។ រឿងទី១ គឺត្រូវចេះឱ្យតម្លៃលើខ្លួនឯង និងអ្នកដទៃ។ ទី២ ត្រូវចេះស្មោះត្រង់ និងមានសុចរិតភាព, ទី៣ ត្រូវចេះគ្រប់គ្រងខ្លួនឯង និងទី៤ គឺត្រូវរួមគ្នាមានទំនួលខុសត្រូវក្នុងសង្គមជាតិទាំងមូល។
ជាមួយគ្នានេះ ព្រះវាគ្មិន រីម ចាន់រ៉ា បានមានសង្ឃដីកាថា អាជីពជាគ្រូបង្រៀន គឺជាអ្នកប្រៀនប្រដៅសិស្សដោយស្មោះត្រង់ ជាអ្នកត្រៀមខ្លួនលះបង់ដល់សិស្សានុសិស្ស ជាពិសេសព្រមខាត ឱ្យតែសិស្សរបស់ខ្លួនមានអនាគតរុងរឿងត្រចះត្រចង់។ ព្រះអង្គ មានសង្ឃដីកាបញ្ជាក់ថា៖ “បើយើងដាក់ចិត្តថាខ្លួនឯងជាគ្រូបង្រៀនទៅហើយ ឬក៏យើងមានការងារជាអ្នកអប់រំទៅហើយ លុះតែប្រើបេះដូងជាអ្នកអប់រំតែម្តង មិនមែនត្រឹមតែប្រើជំនាញការអប់រំទេ”។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់លោក នឹម នីបូណា ប្រធានក្រុមការងាររៀបចំកម្មវិធី បាឋកថានេះ មានគោលបំណងសំខាន់ផ្តោតលើការលើកកម្ពស់ ការយល់ដឹងអំពីសីលធម៌ និងគុណធម៌ដល់សិស្សានុសិស្ស និងយុវជន ដើម្បីជាគ្រឹះសម្រាប់ការកសាងគ្រួសារ និងសង្គមឱ្យកាន់តែមានភាពរុងរឿង និងរីកចម្រើន៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


