ព័ត៌មានជាតិ
ហេតុអ្វីព្រះមហាក្សត្រក្រោយសម័យអង្គរ មិនសូវសាងសង់ប្រាសាទបុរាណដូចព្រះមហាក្សត្រជំនាន់មុន?
អ្នកបុរាណវិទូអះអាងថា ក្រោយសម័យអង្គរ សំណង់ប្រាសាទបុរាណហាក់មិនសូវមានសាងសង់ ស្របពេលដែលព្រះមហាក្សត្រក្រោយសម័យអង្គរបានប្តូរលទ្ធិសាសនា រួមទាំងការបាត់បង់ធនធានមនុស្សជំនាញ ដោយសារតែការចូលលុកលុយពីប្រទេសជិតខាង។ នេះបើតាមលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ក្រោយសម័យអង្គរព្រះមហាក្សត្រក្រោយៗបានងាកមកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលនាំឲ្យមានការកសាងវត្តអារាមជាច្រើនជំនួសឲ្យសំណង់ប្រាសាទបុរាណធំស្កឹមស្កៃ។ ជាមួយគ្នានេះ ក៏អាចដោយសារធនធានមនុស្សជំនាញៗត្រូវបានបាត់បង់ ដោយសារអាណាចក្រខ្មែរបានរងការឈ្លានពានពីប្រទេសជិតខាងស្របគ្នានេះដែរ។
បើតាមបុរាណវិទូលោក អ៊ឹម សុខរិទ្ធី ប្រាសាទតុបខាងកើតនៅក្នុងខេត្តសៀមរាប អាចចាត់ទុកជាប្រាសាទចុងក្រោយដែលត្រូវបានសាងសង់ឡើងនៅក្រោយសម័យអង្គរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


