Connect with us

ព័ត៌មានជាតិ

គិតត្រឹមយប់ថ្ងៃទី១០ មេសាមាន​កម្មករជាង៧០០នាក់ហើយបានឆ្លងជំងឺកូវីដ១៩

បានផុស

នៅ

អនុគណៈកម្មការ​ស្រាវជ្រាវ​កូវីដ ១៩ បាន​បង្ហាញទិន្នន័យថា រហូតមកដល់យប់ថ្ងៃទី១០ខែមេសា ឆ្នាំ២០២១នេះមានកម្មករប្រមាណជាង៧០០នាក់ ហើយបានឆ្លងជំងឺកូវីដ១៩។

បើតាមទិន្នន័យ ក្នុងចំណោមកម្មករនិយោជិត ដែលឆ្លងជាង៦០០នាក់ នោះគឺឆ្លងនៅតាមរោងចក្រចំនួន៨ទីតាំងក្នុងនោះ១. រោងចក្រ ឌីន ហាន មានឆ្លងជាង៦០០នាក់២. រោងចក្រ AM2 មានឆ្លងចំនួន២៧នាក់៣. រោងចក្រ Dilux មានឆ្លងជាង១០នាក់៤. រោងចក្រ IG មានឆ្លងចំនួន២៣នាក់៥. រោងចក្រ ម៉េង អៀង មានឆ្លងចំនួន១០នាក់៦. រោងចក្រ អ៊ី ស្ទីត កាមេន មានឆ្លង១នាក់៧. រោងចក្រ ម្តុំតាំងក្រសាំងមានឆ្លង១នាក់និង៨. រោងចក្រ សាន់ តិចឆ្លង១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធការឆ្លងដល់កម្មកររោងចក្រនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ភូមិចំនួន៣បន្ថែមទៀត នៅក្នុងសង្កាត់​​ស្ទឹងមានជ័យ៣ គឺទ្រា៤ ភូមិដំណាក់ធំ២ ភូមិដំណាក់ធំ៣ដោយសារភូមិទាំង៣នេះ ជាតំបន់រីករាលដាលខ្លាំងជំងឺកូវីដ-១៩ ។ ការបិទខ្ទប់ មានរយៈពេល២សប្តាហ៍ ដោយចាប់អនុវត្តពីថ្ងៃទី១១ ដល់ថ្ងៃទី ២៤មេសានេះក្នុងបំណងទប់ស្កាត់ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ដែរថា គិតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទ ភូមិចំនួន៣ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ និងបិទខ្ទប់សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២ ក្នុងខណ្ឌមានជ័យទាំងមូល។ បិទខ្ទប់ភូមិចំនួន២ ក្នុងសង្កាត់ចោមចៅទី១, ភូមិចំនួន៤ ក្នុងសង្កាត់កាកាបទី១ និងភូមិ១ ក្នុងសង្កាត់កាកាបទី២ ក្នុងខណ្ឌពោធិសែនជ័យ និងភូមិ១ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម