ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពរាជធានី បើកិច្ចប្រជុំបន្ទាន់ទាំងយប់ តាមរយៈ video conference ដើម្បីពង្រឹងសន្តិសុខ និងការពង្រឹង ភូមិដ្ឋានដែលបានបិទខ្ទប់
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នារាត្រីថ្ងៃទី១១ខែមេសា ឆ្នាំ២០២១នេះ បាននឹងកំពុងប្រជុំ ជាបន្ទាន់មួយ តាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចប៉ូលីស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករកម្មការិនី ដែលត្រូវបានអាជ្ញាធរ បង្ខំចិត្តអោយបិទខ្ទប់ភូមិដ្ឋាន ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍ ២០កុម្ភៈ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានស្នើអោយអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅ តំបន់រាំងខ្ទប់ទាំងអស់ មើលបងប្អូនប្រជាពលរដ្ឋកុំអោយដើររហេតរហូត តែកុំធ្វើហួសពីការកំណត់ និងការណែនាំរបស់រដ្ឋបាលរាជធានី ដូចជាការចេញចូល ទិញម្ហូបអាហារ ត្រូវកំណត់មុខសញ្ញាគាត់អោយច្បាស់ ជាមួយនិងការថតរូបគាត់ទុក មានន័យថា ម្នាក់នេះចេញ ២ទៅ៣ថ្ងៃ ក្រោយត្រូវតែជាមនុស្សម្នាក់នេះ ជាអ្នកចេញទៅទិញបន្លែបង្ការត្រីសាច់។
លោក ឃួង ស្រេង បន្តថា កម្លាំង ដែលអនុវត្ត រាល់សកម្មភាពត្រូវរាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ។ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែង ចំពោះការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់ជូនចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេមុន។ បន្ថែមពីនេះ ការរក្សាគម្លាតសុវត្ថិភាព ក្នុងពេលចែកអំណោយត្រូវតែអនុវត្តអោយបានល្អប្រសើរ ។ នេះរឿងសំខាន់ដែលត្រូវធ្វើអោយខាងតែបាន។

គួរបញ្ជាក់ថា មកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទប់ភូមិ សង្កាត់ជាច្រើន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ ក្នុងនោះមានដូចជា ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ។ ភូមិចំការឳឡឹក២ ក្នុងសង្កាត់កាកាបទី២ ។
ខណ្ឌមានជ័យ មានភូមិទ្រា៤ ភូមិតំណាក់ធំ២ និងភូមិតំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យ៣ សង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ។ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែន សុខ ដែលជាភូមិនិងសង្កាត់ ដែលបានរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ។
ភូមិដ្ឋានដែលបិទខ្ទុបនេះហើយដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់អោយបានខ្លាំងខ្លាបំផុត ទាំងការអនុវត្តការធ្វើចត្តាឡីស័កអោយគ្រប់១៤ថ្ងៃ មិនអោយមានការជួបជុំ និងការប្រគល់អំណោយជូនពួកគាត់៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


