Connect with us

ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា ទាត់ចោលការផ្សាយមិនពិតរបស់ The Nation ដែលចោទថា កម្ពុជាយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមថៃលើឆាកអន្តរជាតិ

បានផុស

នៅ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ទាត់ចោលចំពោះព័ត៌មាន The Nation របស់ថៃ ដែលបានផ្សាយមិនពិត ដោយចោទប្រកាន់កម្ពុជាថា បានយកគ្រប់វេទិកាប្រឆាំងកិត្តិនាមរបស់ថៃលើឆាកអន្តរជាតិ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានរបស់ The Nation រដ្ឋសភាកម្ពុជាបានលើកឡើងថា៖ “ផ្ទុយទៅវិញ សម្រាប់សេចក្តីព្រាងរបៀបវារៈបន្ទាន់ (Emergency Item)ស្តីពី “ការពង្រឹងយន្តការនៃស្ថាប័ននីតិបញ្ញត្តិទាក់ទងនិងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងន័យលើកម្ពស់គោលការណ៍ មនុស្សធម៌” ដែលគណប្រតិភូថៃបានស្នើឱ្យដាក់ចូលមហាសន្និបាតនៃសហភាពអន្តរសភា (IPU) គណប្រតិភូសភាកម្ពុជា បានសម្តែងមតិគាំទ្រដោយបានធ្វើការកែសម្រួលដោយភាពស្ថាបនាលើខ្លឹមសារសេចក្ដីព្រាងរបៀបវារៈបន្ទាន់ ដើម្បីជួយធ្វើឱ្យខ្លឹមសារកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រសិទ្ធភាពខ្ពស់ និងគុណតម្លៃជាសកល”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា ការបដិសេធចំពោះការផ្សាយព័ត៌មានរបស់ The Nation ធ្វើឡើងបន្ទាប់ពីសារព័ត៌មានខាងលើបានផ្សាយថា “ក្រុមថៃនៅទីក្រុងហ្សឺណែវ បញ្ជាក់ថា អ្នកតំណាងកម្ពុជាកំពុងប្រើវេទិកាទាំងឡាយដើម្បីវាយប្រហារលើប្រទេសថៃ ប៉ុន្តែខាងថៃ ត្រៀមខ្លួនឆ្លើយតបនៅពេលខាងមុខ”។ ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ គណប្រតិភូសភាកម្ពុជាបានចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) កិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) ដែលដឹកនាំរបស់គណប្រតិភូសភាកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងឱកាសនោះ លោក ងី ច័ន្ទ្រផល ជាតំណាងគណៈប្រតិភូកម្ពុជា បានបង្ហាញជំហរប្រកបដោយមិត្តភាពជាមួយគណៈប្រតិភូថៃ ជាពិសេសចំពោះ លោក វ៉ាន់ មូហាម៉ាត់ ណ័រមៈថា ដែលជាប្រធានរដ្ឋសភាថៃ ដែលបានអញ្ជើញចាប់ដៃគយរសមជាមួយគណប្រតិភូសភាកម្ពុជាផងដែរ។

បន្ថែមពីនេះ រដ្ឋសភាកម្ពុជា បញ្ជាក់ពីជំហររបស់ខ្លួនថា ក្នុងនាមជារដ្ឋឯករាជ្យមានអធិបតេយ្យភាព បូរណភាពទឹកដីតាំងពីដើមរៀងមក ជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជានឹងបន្តនូវតួនាទីនៃការស្ថាបនា ដើម្បីរស់នៅក្នុងសកលលោក ជាពិសេស ក្នុងសហគមន៍អាស៊ានមួយដែលមានសាមគ្គីភាព ការយោគយល់ គោរពគ្នា និងសមភាព ដែលទាំងនេះជាកត្តាចំបាច់ក្នុងការទ្រទ្រង់សន្តិភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម