ព័ត៌មានជាតិ
អត្តសញ្ញាណអ្នកឆ្លងកូវីដ ១៩ នៅផ្សារចាស់មានអ្នកលក់បន្លែ លក់ចាប់ហ៊ួយឆ្លងតគ្នា
អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ រកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ០៤ នាក់ជាអាជីវករលក់ដូរនៅបរិវេណផ្សារចាស់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
រហូតនៅព្រឹកនេះ អាជ្ញាធរឈានទៅបិទផ្សារចាស់ទាំងស្រុងតែម្ដង មិនអនុញ្ញាតឲ្យអាជីវករឬអ្នកទិញអ្នកលក់ចេញទៅណាឡើយ ដោយរង់ចាំគ្រូពេទ្យយកសំណាក។

តាមប្រភពពីអនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដនៅផ្សារចាស់ មានអ្នកលក់បន្លែ អ្នកលក់ចាប់ហ៊ួយ រួមទាំងអ្នកជំងឺកូវីដ១៩ ទៅប្តូរចិញ្ចៀនឆ្លងតគ្នា។
អាជ្ញាធរ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារទិញបន្លែ, ទិញចាប់ហួយ និងកន្លែងលក់គ្រឿងអលង្ការ នៅផ្សារចាស់ ទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


