Connect with us

ព័ត៌មានជាតិ

ក្រុមការងារសង្កាត់ទួលសង្កែទី ០១ ចាក់បេតុងជួសជុលតាមច្រកផ្លូវ ០៣ ខ្សែ ក្នុងភូមិចុងខ្សាច់

បានផុស

នៅ

នៅ​ថ្ងៃ​ទី ២១ ខែ​តុលា ឆ្នាំ ២០២៥ នេះ ក្រុម​ការងារ​សង្កាត់​ទួល​សង្កែ​ទី ០១ និង​ក្រុមការងារ​ភូមិ​ចុង​ខ្សាច់ បាន​ចូលរួម​អនុវត្ត​គម្រោង​ចាក់​បេតុង​ជួសជុល​ផ្លូវ​នៅ​តាម​ច្រក​ផ្លូវ​ក្នុង​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី ០១ ខណ្ឌ​ឫស្សីកែវ ដែល​ជា​គម្រោង​ស្ថិត​ក្រោម​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់ ឆ្នាំ ២០២៥ ដោយ​មាន​ការ​ដឹកនាំ​ពី​សំណាក់​លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាក់​បេតុង​ជួសជុល​ផ្លូវ​ចំណុច​ច្រក​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ (​ជា​បេតុង​គ្មាន​សរសៃ​ដែក​) ចំនួន ០៣ ខ្សែ រួមមាន ៖ ច្រក​ផ្លូវ​ទី ០១ មាន​ប្រវែង ៤០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ នៅ​ក្រុម​ទី ១៤ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី ០១។ ច្រក​ផ្លូវ​ទី ០២ មាន​ប្រវែង ៤៥,៥ ម៉ែត្រ ទទឹង ៤ ម៉ែត្រ នៅ​ក្រុម​ទី ១៤ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី ០១។ ច្រក​ផ្លូវ​ទី ០៣ (​ភ្ជាប់​ច្រក​តូច​បន្ថែម​ក្នុង​ទីតាំង​តែ​មួយ) មាន​ប្រវែង ២៤ ម៉ែត្រ ទទឹង ៤ ម៉ែត្រ និង​ប្រវែង ២៦ ម៉ែត្រ ទទឹង ២ ម៉ែត្រ នៅ​ក្រុម​ទី ១២ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី ០១ (​ជា​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ឆ្នាំ ២០២៥)។

លោក ឆាយ វណ្ណៈ ប្រជាពលរដ្ឋ​នៅ​ភូមិ​ចុង​ខ្សាច់ លើក​ឡើង​ថា ការ​ចាក់​បេតុង​ជួសជុល​ផ្លូវ​ជា​រឿង​សំខាន់ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ជួយ​អភិវឌ្ឍន៍​សាធារណៈ​ជូន​សហគមន៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរ។

លោក ឆាយ វណ្ណៈ បាន​បន្ត​ថា លោក​សប្បាយ​ចិត្ត​ណាស់​ដែល​អាជ្ញាធរ​មាន​ការ​យកចិត្តទុកដាក់ ចាក់​បេតុង​ផ្លូវ​ឲ្យ​ថ្មី វា​នឹង​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ធ្វើការ ទៅ​ផ្សារ និង​កូនៗ ទៅ​សាលា។

ដោយឡែក អ្នកស្រី លី ស្រីមុំ ប្រជាពលរដ្ឋ​នៅ​ក្រុម​ទី ១២ បាន​បន្ថែម​ដែរ​ថា មុន​នេះ ផ្លូវ​មុខ​ផ្ទះ​គាត់ ជា​ផ្លូវ​ដី​មាន​ចាក់​ថ្ម​ក្រួស តែ​ឥលូវ​ដោយ​អាជ្ញាធរ​បាន​គិតគូរ​ចាក់​បេតុង ធ្វើ​ឲ្យ​ងាយស្រួល​ជាង​មុន៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម