ព័ត៌មានជាតិ
លោកឃួង ស្រេង ណែនាំឱ្យចៅសង្កាត់ប្រើប្រាស់ថវិកាមូលនិធសង្កាត់ឱ្យចំគោលដៅ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ
លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យ ចៅសង្កាត់ប្រើប្រាស់ថវិកាមូលនិធិសង្កាត់ឱ្យចំគោលដៅ មានសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីរួមគ្នាដណ្តើមយកជ័យជំនះឱ្យបានក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧និង២០២៨ខាងមុខនិង សម្រេចបានមហិច្ចតា របស់គណបក្ស នោះគឺ ដឹកនាំប្រទេសជារៀងរហូត។

ការណែនាំបែបនេះរបស់ លោកឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់បឹងកេងកងទី១និងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៅសាលាប៊ែលធី ខណ្ឌបឹងកេងកង នាល្ងាចថ្ងៃទី២២ តុលា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល។

លោកឃួង ស្រេង បានមានប្រសាសន៍ថា មន្ត្រីបក្សត្រូវតាមដានស្ដាប់ឱ្យបាននូវឧបាយកលរបស់គណបក្សដ៏ទៃ។ មន្ត្រីបក្សមូលដ្ឋាន គឺជាឃោសនិកដ៏ឧត្ថុងឧត្ដមរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវយកគោលនយោបាយរបស់បក្ស និងអំពើល្អៗរបស់មេដឹកនាំបក្សរបស់យើង ទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រោតជ្រាបកាន់តែច្បាស់ ធ្វើយ៉ាងណាឱ្យពួកគាត់កាន់តែពេញចិត្តពេញថ្លើម បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីឈានឆ្ពោះទៅយកជ័យជំនៈក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០២៧និងឆ្នាំ២០២៨ និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដែលនេះជាបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

លោកឃួង ស្រេង បានលើកឡើងថា យើងពិតជាមានមោទនភាព ដែលមានថ្នាក់ដឹកនាំដ៏ឆ្នើមនោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។ យើងត្រូវជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។សម្តេចទាំងទ្វេបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណភាពទឹកដី មិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ហើយថា បើបងប្អូនប្រជាពលរដ្ឋយើងស្រឡាញ់ជាតិ «កុំប្រើប្រាស់លុយបាតនិងទំនិញរបស់ថៃ»។

លោកឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះ មន្ត្រីគណបក្សខណ្ឌ សង្កាត់ ក្នុងខណ្ឌបឹងកេងកងដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនៈរហូតមក ហើយការជួបជុំសំណេះ សំណាលគ្នានាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧និង២០២៨ខាងមុខនិងសម្រេចបានមហិច្ចតារបស់គណបក្ស នោះគឺ ដឹកនាំប្រទេសជារៀងរហូត។

ក្នុងឱកាសនោះដែរ ទាំងចៅសង្កាត់និងមេភូមិនីមួយៗ បានលើកឡើងពី សមិទ្ធផលរបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាពដែលបាននិងកំពុងអនុវត្ត ដូចជា ការខិតខំកសាងសមាជិកបក្ស រកអ្នកបន្តវេនបក្សនៅថ្នាក់មូលដ្ឋាន ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានល្អជាដើម។ បន្ថែមពីនេះក៏បានលើកឡើងពីការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះចោរសៀមឈ្លានពានទឹកដីកម្ពុជានិងសកម្មភាពអមនុស្សធម៌ បំពារបំពាន រំលោភសិទ្ធិមនុស្ស មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់រស់នៅតាមព្រំដែន៕
ដោយ ៖ ស្រីរ័ត្ន









-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


