ព័ត៌មានជាតិ
គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា បំពេញទស្សនកិច្ចនៅចិន ដើម្បីស្វែងយល់ពីនយោបាយ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ប្រតិភូសំខាន់ៗមកពីគណបក្សប្រជាជនកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពីនយោបាយ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិសង់ស៊ីស រវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និង បក្សកុម្មុយនីស្តចិន និងមានការសម្របសម្រួល ពីក្រសួងទំនាក់ទំនងអន្តរជាតិ មជ្ឈិមបក្សកុម្មុយនីស្តចិន គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចំនួន៥០រូប ដឹកនាំដោយ លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការ កណ្តាល និងជាអនុប្រធានទី១គណៈទាក់ទងការបរទេស គណៈកម្មាធិការកណ្តាល និងទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានទៅបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវ នៅសាធារណរដ្ឋ ប្រជាមានិតចិន រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលមានសមាសភាព ជាសមាជិកគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សដែលជាថ្នាក់ដឹកនាំក្រសួង ប្រធានគណបក្សខេត្ត អ្នកស្រាវជ្រាវ និងមន្ត្រីគណបក្សសំខាន់ៗ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចេញនៅថ្ងៃទី ១ ខែវិច្ឆិកា នេះ។

សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអះអាងថា គោលបំណងសំខាន់ៗនៃទស្សនកិច្ចសិក្សាស្រាវជ្រាវគឺ៖ ១) សិក្សាកម្មវិធីសិក្សាសាលាបក្សនិងការកសាង សមត្ថភាពកម្មាភិបាលបក្ស ២) ការកសាងបក្ស និង ៣) អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិនៅទីក្រុងប៉េកាំង ខេត្តហ៊ូណាន និងខេត្តហ៊ូជាន។

នៅលើទឹកដីចិន គណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ពីមិត្តចិន ក្នុងការរៀបចំកិច្ចពិភាក្សាការងារនិងទស្សនកិច្ចសិក្សាជាក់ស្តែងដើម្បីស្វែងយល់ពីការអនុវត្តនូវទស្សនវិស័យអភិវឌ្ឍន៍ និងការធ្វើទំនើបកម្មសង្គមនិយមបែបចិន និងសិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការអនុវត្តផែនការ សកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលត្រូវបានប្រកាស ដោយសេចក្តីថ្លែងការណ៍រួមរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងត្រូវបានបញ្ជាក់សារជាថ្មី ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
តាមសេចក្តីប្រកាសព័ត៌មាននៅ ទីក្រុងប៉េកាំង គណៈប្រតិភូផ្តោតការសិក្សាលើកម្មវិធីសិក្សានិងវិធីសាស្ត្រកសាងសមត្ថភាពមន្ត្រីបក្ស នៅសាលាបក្សមជ្ឈឹម និងសាលាបក្សទីក្រុងប៉េកាំង។ នៅខេត្តហ៊ូណាន គណៈប្រតិភូស្វែងយល់អំពីសាលាបក្ស ថ្នាក់ស្រុក និងក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃច្រករបៀងមច្ឆានិងអង្ករ និងនៅខេត្តហ្វីជាន ស្វែងយល់អំពី ក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា និងលក្ខណៈពិសេសទៅតាមភូមិសាស្ត្រ នៃទីក្រុងឈានចូវ ទីក្រុងស៊ាមិន ទីក្រុងហ៊ូចូវ ជាពិសេសនៅតំបន់អភិវឌ្ឍន៍ចម្រុះភីងថាន៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


