ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាលថា ពាក្យសំដីរបស់ភាគីថៃកំពុងប៉ះពាល់ដល់ទំនុកចិត្តក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថាថៃកំពុងបង្ហាញសកម្មភាពបំពានលើកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជា បង្កឱ្យបាត់បង់ទំនុកចិត្តក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី។ លោកបានទទូចឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ចំពោះអ្វីដែលខ្លួនបានសន្យាក្នុងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។

ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៥ ខែវិច្ឆិកា លោក ប៉ែន បូណា បានលើកឡើងថា មន្ត្រីថៃកំពុងយកចំណុចដែលព្រមព្រៀងក្នុងសេចក្ដីថ្លែងការណ៍រួមធ្វើជាលក្ខខណ្ឌដោះលែងទាហានខ្មែរ និងបង្កើតលក្ខខណ្ឌថ្មីៗបន្ថែមទៀតដូចជាការចង់ប្រើកម្លាំងយោធាដណ្ដើមប្រាសាទតាក្របីជាដើម។
លោកថា៖ «ការអត្ថាធិប្បាយទាំងនេះផ្ទុយទៅនឹងខ្លឹមសារចំណុចទី៤ ដែលចែងថា ភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងដោយគ្មានភស្ភុតាង និងវោហាសាស្ត្រ ដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្ដាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្ដិវិធី»។
លោកក៏បានកត់សម្គាល់ផងដែរថា តាំងពីសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមដែលមានចំណុចមួយគឺទាក់ទងនឹងការដោះលែងទាហានខ្មែរទាំង១៨នាក់មកវិញរហូតមកដល់ពេលនេះថៃនៅមិនគោរពខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួមនោះទេ។

គិតរហូតមកដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថៃបានបន្តឃុំខ្លួនទាហានខ្មែរដោយខុសច្បាប់ចំនួន១០០ថ្ងៃហើយ ខណៈក្នុងសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃទី២៦ រវាងប្រទេសកម្ពុជា និងថៃបានបញ្ជាក់ថា ប្រទេសថៃនឹងដោះលែងយោធិនកម្ពុជាមកកម្ពុជាវិញដោយគ្មានបង្អែបង្អង់ ដើម្បីបង្ហាញពីបំណងរបស់ថៃក្នុងការលើកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ថៃឱ្យគោរពឱ្យបានម៉ឺងម៉ាត់រាល់ខ្លឹមសារដែលបានចុះហត្ថលេខាជាមួយកម្ពុជា សូមបង្ហាញនូវសុចរិភាព និងភាពស្មោះត្រង់ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕


អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


