ព័ត៌មានជាតិ
កម្ពុជានឹងប្ដឹងទៅអន្តរជាតិចំពោះអំពើស្មោកគ្រោករបស់យោធាថៃរំលោភបូកលើយុវតីខ្មែរដែលវិលចូលប្រទេស
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា អះអាងថា អគ្គស្នងការនគរបាលជាតិ និងអង្គការ សមាគមន៍នានានៅកម្ពុជា កំពុងសហការក្នុងការប្រមូលភស្តុតាង ដើម្បីប្ដឹងបកស្បែកមុខយោធាថៃលើឆាកអន្តរជាតិចំពោះទង្វើដ៏ស្មោកគ្រោករំលោភបំពានលើយុវតីខ្មែរម្នាក់ដែលត្រឡប់ពីប្រទេសថៃវិលមកស្រុកកំណើតវិញ។

យោធាថៃយ៉ាងហោច៧នាក់បានរំលោភបំពានលើរាងកាយយុវតីម្នាក់វ័យ១៨ឆ្នាំ ក្នុងពេលដែលនាង និងមនុស្សប្រុសស្រីជាង១០នាក់ ធ្វើដំណើរវិលត្រឡប់ពីថៃ ចូលមកមាតុប្រទេសវិញតាមរថយន្ត មកដល់ចំណុចកៀកនឹងព្រំដែនខ្មែរ-ថៃ ទល់មុខនឹងស្រុកកំរៀង ខេត្តបាត់ដំបងទៅហើយ។ ក្នុងពេលធ្វើដំណើរតាមរថយន្ត នាយប់ថ្ងៃទី១៥ ខែវិច្ឆិក យោធាថៃ បានកាក់រថយន្ត ហើយធ្វើទារុណកម្មពលករប្រុសៗ និង ប្លន់យកទូរស័ព្ទ និង លុយកាក់អស់គ្មានសល់ ទើបដោះលែងឱ្យបន្តដំណើរចូលមកកម្ពុជាវិញ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក។

តាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បន្ទាប់ពីរងការរំលោភបំពានពីសំណាក់យោធាថៃ ក្មេងស្រីរងគ្រោះបានជួបបញ្ហាវិបត្តផ្លូវចិត្ត បាត់បង់ការចងចាំ រវើរវាយខ្លាំងណាស់ ប៉ុន្តែចូលមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា នេះ ស្ថានភាពសុខភាពរបស់យុវតីរងគ្រោះមានភាពល្អប្រសើរជាងមុន។

ប្រមុខមហាផ្ទៃកម្ពុជា បានស្នើទៅកាន់ពលករខ្មែរកំពុងបម្រើការងារនៅក្នុងប្រទេសថៃ ហើយមានបំណងវិលមកស្រុកកំណើតវិញនាពេលខាងមុខ ត្រូវប្រមូលផ្ដុំគ្នាលក្ខណៈជាក្រុមហើយកុំធ្វើដំណើរបែកពីគ្នា ជាពិសេសត្រូវផ្ដល់ដំណឹងមកកាន់ក្រុមគ្រួសារជាមុនឱ្យដឹងអំពីកាលបរិច្ឆេទជាក់លាក់ដែលវិលមកកម្ពុជាវិញ។ ក្នុងករណីជួបនូវហេតុការណ៍មិនល្អ ត្រូវដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋាន។

ជុំវិញទង្វើយោធាថៃយ៉ាងហោច៧នាក់ រំលោភបំពានរាងកាយយុវតីខ្មែរ ឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាក់អំពីការប្ដឹងទៅកាន់ស្ថាប័នសមត្ថកិច្ចអន្តរជាតិដូច្នេះ៖« យើងកំពុងតែរហ័សដៃរហ័សជើង ដើម្បីបង្ហាញលើឆាកអន្តរជាតិអំពីអំពើស្មោកគ្រោកមួយនេះ ដែលយើងមិនអាចទទួលយកបានក្នុងនាមប្រជាពលរដ្ឋដូចគ្នា។»។

ជាការកត់សម្គាល់នេះ សកម្មភាពយោធាថៃទាំងហ្វូងរំលោភបំពានយុវតីខ្មែរ បង្កជាការឈឺចាប់នេះ មិនមែនជាលើកទីមួយឡើយដែលយោធាថៃ និយាយដោយឡែក និងនិយាយជារួមគឺជនជាតិថៃប្រមាថ រំលោភបំពាន ប្រើហិង្សា មកលើពលករខ្មែរនៅលើទឹកដីថៃ ទោះបីជានៅកម្ពុជាជនជាតិខ្មែរមិនបានធ្វើសកម្មភាពណាមួយដាក់ជនជាតិថៃក៏ដោយ។ តាមការកត់សម្គាល់ជនជាតិថៃ បានប្រើអំពើហិង្សាលើពលរដ្ឋខ្មែរជាច្រើនករណី បន្ទាប់ពីភាពតានតឹងតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរឡើងកម្ដៅខ្លាំងចាប់ពីចុងខែឧសភា ចំណែកយោធាថៃបាញ់កម្ទេចផ្ទះសម្បែងពលរដ្ឋស៊ីវិលក្នុងពេលជម្លោះប្រដាប់អាវុធរយៈពេល៥ថ្ងៃកាលពីចុងខែកក្កដា និងនាពេលថ្មីៗនេះ យោធាថៃបានបាញ់សម្លាប់ពលរដ្ឋខ្មែរម្នាក់ឱ្យស្លាប់នៅនឹងកន្លែង និងបណ្ដាលឱ្យ៣នាក់ទៀតរងរបួសធ្ងន់។
ទង្វើប្រាសចាកពីសកម្មភាពមនុស្សធម៌នេះ ត្រូវបានអ្នកជំនាញ អ្នកតាមដាន ចាត់ទុកថាជាសកម្មភាពដែលយោធាថៃ និងជនជាតិថៃ ធ្វើឡើងក្នុងចេតនាញុះញង់ឱ្យថ្នាក់ដឹកនាំកម្ពុជាអស់ការអត់ធ្មត់ ឆ្លើយតបទៅភាគីថៃវិញដោយអាវុធ បង្កចេញជាសង្គ្រាមជាថ្មីម្ដងទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


