ព័ត៌មានជាតិ
CDC ជំរុញអ្នកវិនិយោគប្រើប្រាស់ Supplier Database ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង
មន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជំរុញឲ្យអ្នកវិយោគប្រើប្រាស់ Supplier Database ដើម្បីតភ្ជាប់វត្ថុធាតុដើមទៅក្រុមផលិត ដែលជំរុញកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain) ដើរតួនាទីនៅក្នុងការលើកកម្ពស់គុណភាព និងតម្លៃ។
«យើងគួរគិតអំពីការតភ្ជាប់ការផ្គត់ផ្គង់។ ការតភ្ជាប់នេះគឺរវាងវត្ថុធាតុដើមកសិផលទៅឲ្យអ្នកដែលផលិតឲ្យមានគុណភាព និងមានតម្លៃធូរថ្លៃ»។ លោក សួន សុផល បញ្ជាក់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគិតគូររៀបចំ Supplier Database ក្នុងគោលបំណងដើម្បីឲ្យអ្នកផលិតក្នុងស្រុកដែលមានបំណងផ្គត់ផ្គង់ធាតុចូលផលិតកម្ម អាចភ្ជាប់ជាមួយនឹងការវិនិយោគ។
ការវិនិយោគនៅក្នុងការកែច្នៃដែលមានតម្លៃខ្ពស់ គឺផ្ទុយអំពីគោលការណ៍សេដ្ឋកិច្ចមាត្រដ្ឋាន (Economic of Scale) ដែលត្រូវធានាសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ លោក សួន សុផល បន្ថែម។
បើតាមលោក សួន សុផល ការប្រើប្រាស់ថ្នាលនេះ នឹងធ្វើឲ្យផលិតផលរបស់កម្ពុជាកាន់តែមានគុណភាព អាចធ្វើការប្រកួតប្រជែងបានកាន់តែប្រសើរ និងអាចតភ្ជាប់ជាមួយនឹងការវិនិយោគជាអន្តរជាតិដទៃទៀត។
មន្រ្តីគណៈកម្មាធិការវិនិយោគកម្ពុជាក៏បានលើកឡើងពីតម្រូវការឯកទេសកម្ម ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មកែច្នៃ ។
លោក សួន សុផល អះអាងថា ប្រសិនបើមានឯកទេសកម្មនៅក្នុងការកែច្នៃ អាចធ្វើឲ្យផលិតផលកាន់តែមានតម្លៃ និងមានគុណភាពល្អ។

ក្នុងវេទិកានិងពិព័ណ៍កសិកម្ម (CAFE25) ដែលរៀបចំឡើងកាលពីសប្តាហ៍មុននេះ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីកត្តាប្រឈមមួយចំនួន ដែលកម្ពុជាពិបាកទាក់ទាញរោងចក្រកែច្នៃផ្នែកកសិកម្មធំៗ ធ្វើឲ្យមានការហូរចេញផលកសិកម្មមិនបានកែច្នៃទៅក្រៅប្រទេស ដែលនាំឲ្យខាតបង់តម្លៃសេដ្ឋកិច្ចយ៉ាងច្រើន។
លោក ហែម វណ្ឌឌី បានលើកឡើងពីភាពចន្លោះប្រហោងការអនុវត្តកិច្ចសន្យា (Contract Enforcement) ទើបមិនអាចទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ហ៊ានបោះទុនដាក់រោងចក្រកែច្នៃផ្នែកកសិកម្មឲ្យបានច្រើនក្នុងប្រទេសកម្ពុជា។
លោកលើកឡើងដូច្នេះថា «បើសិនជាការអនុវត្តកិច្ចសន្យាទិញលក់មិនត្រូវបានគោរពទេ នោះនឹងគ្មានទេការវិនិយោគធំៗនៅក្នុងវិស័យកែច្នៃកសិកម្ម រួមទាំងការដាក់រោងចក្រកែច្នៃ»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


