ព័ត៌មានជាតិ
ឆ្នាំ ២០២៥ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេឈរលំដាប់លេខ ១ ខណៈខេត្តស្វាយរៀងឈរលេខរៀងទី ២
របាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា នៅឆ្នាំ ២០២៥ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ ខណៈខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគឈរនៅលំដាប់លេខរៀងទី ២។
នៅក្នុងឆ្នាំ ២០២៥ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគចំនួន ១៤២ គម្រោង បើប្រៀបធៀបខេត្តស្វាយរៀងដែលឈរលេខ ២ ទទួលបានគម្រោងវិនិយោគ ១៣៩ គម្រោង។

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ភ្នំពេញដែលជាមជ្ឍមណ្ឌលសេដ្ឋកិច្ចក៏ទទួលបានគម្រោងវិនិយោគច្រើនចំនួន ៧៦ គម្រោង ខណៈខេត្តតាកែវដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញទទួលបានគម្រោងវិនិយោគ ៦៤ គម្រោងឈរចំណាត់ថ្នាក់ទី ៤។
យ៉ាងណាមិញ ក្នុងរបាយការណ៍បានបង្ហាញថា ក្នុងចំណោម ២៥ រាជធានីខេត្ត មានខេត្តចំនួន ៣ ដែលមិនទទួលបានគម្រោងវិនិយោគគឺខេត្តសៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ។

នៅឆ្នាំ ២០២៥ កម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ជាមួយការអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៣០ គម្រោង (ធៀបនឹង ៤១៤ គម្រោងនៅឆ្នាំ២០២៤) ដែលមានទុនវិនិយោគសរុបជិត ១០ ប៊ីលានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារបានប្រមាណ ៤០ ម៉ឺនកន្លែង។ មុខសញ្ញាណវិនិយោគសំខាន់ៗមានលើវិស័យឧស្សាហកម្ម, គ្រឿងបន្លាស់, និងការកែច្នៃ។
លោក ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា នេះជាសមិទ្ធផលខ្ពស់បំផុតក្នុងរយៈពេលជាង ៣០ ឆ្នាំ ដែលកម្ពុជាអនុម័ត្រគម្រោងវិនិយោគច្រើនបំផុតមិនធ្លាប់មានដែលបញ្ជាក់ពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា និងការទាក់ទាញវិនិយោគិនបរទេស៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


