Connect with us

សេដ្ឋកិច្ច

​កម្ពុជា​បំបែកកំណត់ត្រាទុនវិនិយោគខ្ពស់បំផុតជាង ១០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥​

បានផុស

នៅ

កម្ពុជាបំបែកកំណត់ត្រាអនុម័តគម្រោងវិនិយោគ ៦៣០ ជាមួយទុនជាង ១០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនៅ​ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យ​យានយន្ត និងអេឡិចត្រូនិកកម្ពុជាឆ្នាំ២០២៣-២០២៤ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា សមិទ្ធផលជាអាទិភាពដែលកម្ពុជាសម្រេចបានក្នុងពេលថ្មីៗ រួមមាន៖ ការបំបែកកំណត់ត្រាជាថ្មី ក្នុងឆ្នាំ២០២៥ លើការអនុម័តគម្រោងវិនិយោគបានរហូតដល់ជាង​៦០០​គម្រោង ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិកក្នុងអត្រាពន្ធ ១៩% ដែលកម្ពុជាគឺជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក នាំមកនូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។

​នៅក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង វិនិយោគដែលមានលក្ខណៈ​គ្រប់គ្រាន់មានចំនួន ២៦៨ គម្រោង, ឆ្នាំ២០២៤មានចំនួន ៤១៤គម្រោង។

ចំណែកនៅក្នុងឆ្នាំ ២០២៥ នេះ គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត មានចំនួន ៦២៦ គម្រោង និងនៅសល់រយៈពេលប៉ុន្មានថ្ងៃ ទៀតនេះ រំពឹងថា នឹងទទួលបានចំនួន ៤ គម្រោងបន្ថែម​ទៀត ដែលធ្វើឱ្យ​គម្រោងវិនិយោគសរុបនៅក្នុងបំណាច់ឆ្នាំ២០២៥ មានចំនួន ៦៣០ គម្រោង ដែលមាន​ទុនវិនិយោគជាង ១០ ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារជាង ៤០ ម៉ឺនកន្លែង ដែលនេះគឺជា ប្រវត្តិសាស្រ្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមិនធ្លាប់ទទួល​នៅក្នុងរយៈ​ពេល៣០ឆ្នាំកន្លងមកនេះ។

​លោកឧបនាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តខ្ពស់ក្នុងការទាក់ទាញវិនិយោគិនបរទេស និងការស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដូចជា នៅប្រទេសរុស្ស៊ីជាដើម និងការបន្តទាក់ទាញវិនិយោគិននៅសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងកាណាដា ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម