ព័ត៌មានជាតិ
ប្រមុខមហាផ្ទៃបញ្ជាឱ្យដាក់កម្លាំងការពារផ្ទះ និងទ្រព្យពលរដ្ឋភៀសសឹកពីការលួច បំផ្លាញពីសំណាក់ជនខិលខូច
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្ដមសេនីយ៍ ស សុខា បញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែនត្រូវដាក់កម្លាំង ការពារសន្តិសុខ និងសុវត្ថិភាពនៅតាមទីជំរុំសុវត្ថិភាព ការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិពលរដ្ឋភៀសសឹកពីការលួចគាស់ និងការបំផ្លិចបំផ្លាញពីសំណាក់ជនខិលខូច។ លោកបញ្ជាដូច្នេះ តាមរយៈលិខិតចុះថ្ងៃទី៩ ខែធ្នូ ទៅកាន់អភិបាលខេត្តជាប់ព្រំដែនប្រទេសថៃ ចំពោះមុខសភាពការណ៍ឈ្លានពានពីសំណាក់យោធាថៃ។

លោក ស សុខា ក៏បានណែនាំឱ្យអភិិបាលខេត្តជាប់ព្រំដែនថៃ ត្រូវចាត់ចែង និងផ្តល់ជូនជនភៀសសឹកនូវគ្រឿងឧបភោគបរិភាគ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី រៀបចំជម្រកឬតង់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងតម្រូវការចាំបាច់ផ្សេងទៀតឱ្យ បានសមស្រប។
រដ្ឋមន្ត្រីមហាផ្ទៃ ក៏ណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនស្វែងរកជំនួយជាស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជំនួយ និងសេវាសង្គមចាំបាច់ពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ពីសប្បុរសជននានា ដើម្បីជូនប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅតាមទីជម្រកសុវត្ថិភាព។
លោក ស សុខា ក៏បានបញ្ជាឱ្យរៀបចំក្រុមការងារមួយទៀត មានភារកិច្ចកត់ត្រា និងចងក្រងភស្តុតាងកើតចេញពីការវាយប្រហារ និងការឈ្លានពានរបស់កងទ័ពថៃរួមមានអ្នករងរបួស និងអ្នកស្លាប់បាត់បង់អាយុជីវិតជនស៊ីវិល ការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិផ្សេងទៀត ដោយត្រូវភ្ជាប់មកជាមួយនូវរូបថត វីដេអូ ទីតាំងនិយាមកាជាក់លាក់ និងភស្តុតាងប្រសិនបើមាន។
គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី៩ ខែធ្នូ ពលរដ្ឋកម្ពុជាស្លូតត្រង់ប្រមាណ៥ម៉ឺន៥ពាន់ត្រូវរត់ភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព ព្រោះទង្វើដ៏សាហាវឃោរឃៅរបស់យោធាថៃដែលឈ្លានពាន បាញ់ប្រហារមិនរើសទីតាំងឡើយ។នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


