Connect with us

ព័ត៌មានជាតិ

ឆ្លងកូវីដ​ទាំងកូន​ក្នុង​ផ្ទៃ គ្រូពេទ្យ​ជួយ​សម្រាល​សុវត្ថិភាព​ទាំងម្តាយ និង​កូន

បានផុស

នៅ

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះម្នាក់ដែលមានឆ្លងជំងឺកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត​(ពេទ្យរុស្សី)​ ធ្វើការសម្រាលដោយសុវត្តិភាពទាំងម្តាយនិងកូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងនៅថ្ងៃទី១៨មេសានេះថា ពិតជាមានអ្នកជំងឺកូវីដ១៩បានឆ្លងទន្លេនៅមន្ទីរពេទ្យពិតប្រាកដមែន។

លោកសាស្ត្រាចារ្យបានបន្តថា ក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងសម្រាលកូនដល់ស្ត្រីនោះបានដោយជោគជ័យ ទាំងម្តាយនិងកូន ហើយ​នឹង​បន្ត​ធ្វើការតាមដានសុខភាពបន្ត​ទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម