ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក នឹងមកពិនិត្យព្យាបាលជំងឺភ្នែកជូនពលរដ្ឋកម្ពុជា នៅដើមខែក្រោយនេះ
ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត សហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក នឹងផ្ដល់ការពិនិត្យ និងព្យាបាលជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋកម្ពុជាចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។

លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យខ្មែរសូវៀត និងក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក នឹងធ្វើការពិនិត្យព្យាបាលជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋកម្ពុជាទាក់ទិននឹងជំងឺភ្នែកមួយចំនួន ដូចជាជំងឺសរសៃបាតភ្នែក ជំងឺសរសៃប្រសាទភ្នែក ជំងឺទឹកដល់បាតភ្នែក ជំងឺសាច់ដុំក្នុងភ្នែក និងត្របកភ្នែក និងជំងឺស្ទះរន្ធទឹកភ្នែក។


លោកប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាជំងឺភ្នែកខាងលើ សូមអញ្ជើញមកពិនិត្យពិគ្រោះ និងព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះកុំបីខាន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


