ព័ត៌មានជាតិ
ព័ត៌មានបន្ថែម៖ សពបុរសខ្មែរស្លាប់ដោយកូវីដ មិនអាចទុកយូរ ត្រូវបូជាភ្លាមៗ
លោកស្រី វេជ្ជបណ្ឌិត យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍នៅរសៀលថ្ងៃនេះថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតបានទទួលមរណភាពនៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ គឺដោយសារអ្នកជំងឺមានបញ្ហារលាកសួតរ៉ាំរ៉ៃ ដែលបណ្តាលមកពីគាត់ពិសាបារីជាច្រើនឆ្នាំ។

លោកស្រីបានបន្តថា«អ្នកជំងឺកូវីដដែល ស្លាប់នឹងគាត់ជាអ្នកជំងឺម្នាក់មានបញ្ហាសួតរ៉ាំរ៉ៃដោយសារគាត់ជាអ្នកជក់បារីច្រើន និងជក់ច្រើនឆ្នាំហើយ ដែលមានការរលាកសួតហើយដល់គាត់មានកូវីដ១៩វិជ្ជមានទៀត វាធ្វើឲ្យសួតគាត់កាន់ទ្រុឌទ្រោម»។ លោកស្រីបានបន្តទៀតថា គ្រូពេទ្យបានខិតខំព្យាយាមយកចិត្តទុកដាក់ព្យាបាលគាត់ជាទីបំផុត ដោយបានដាក់អុកស៊ីហ្សែនជួនគាត់ជាច្រើនថ្ងៃ ហើយចុងក្រោយនេះ គ្រូពេទ្យបានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមទៀត តែដោយសារតែសួតរបស់គាត់មានការរលាកខ្លាំង ទើបយើងមិនអាចជួយសង្គ្រោះគាត់បាន។

បើយោងតាមក្រសួងសុខាភិបាលជនរងគ្រោះ ដែលស្លាប់ដោយសារកូវីដ១៩នេះ ជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ មានទីលំនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
សពនេះ ត្រូវបានរកឃើញថា មានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា សពរបស់អ្នកកើតជំងឺកូវីដ-១៩នេះ មិនអាចរក្សាទុកបានយូរនោះទេ ពោលនឹងត្រូវរៀបចំបូជាតាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ។
គួរបញ្ជាក់ថានេះ គឺជាករណីទី១ហើយនៅប្រទេសកម្ពុជា ដែលមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងចំណោមអ្នកជំងឺសរុបចំនួន១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៥៩៧នាក់និងអ្នកជំងឺ៥៦៥នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អត្តសញ្ញាណជនជាតិខ្មែរស្លាប់ដំបូង ធ្លាប់បើកឡានឲ្យចិន រស់នៅចាក់អង្រែ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


