ព័ត៌មានជាតិ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យអូស្ត្រាលី ធ្វើការពិគ្រោះ និងវះកាត់ជំងឺរោគស្រ្តី ពីថ្ងៃទី២០-២៥ ខែមេសា
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ដើម្បីធ្វើការពិគ្រោះ និងវះកាត់ជំងឺរោគស្រ្តី ជូនស្រ្តីដែលមានវិបត្តិ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

១. ការពិគ្រោះជំងឺរោគស្ត្រី :
-ពិគ្រោះលំបាកមានកូន
-ពិគ្រោះស្រ្តីរលូតកូនម្តងហើយម្តងទៀត
-ពិគ្រោះគភ៌មានហានិភ័យខ្ពស់ វេជ្ជសាស្ត្រមាតានិងទារកក្នុងផ្ទៃ ដូចជាស្ត្រីដែលមានគភ៌មិនប្រក្រតី ស្ត្រីដែលមានកូនភ្លោះ ស្ត្រីមានកត្តាប្រឈមខ្ពស់ កូនក្នុងផ្ទៃដែលមានការលូតលាស់យឺត កូនក្នុងផ្ទៃដែលមានបេះដូងមិនប្រក្រតី ការវិវត្តអវៈយវៈមិនប្រក្រតីរបស់កូនក្នុងផ្ទៃ និងពិគ្រោះជំងឺស្រុតសរីរាង្គ

២. ការវះកាត់រោគស្ត្រី :
-ជំងឺរោគស្ត្រី ដុំសាច់ស្បូន ដុំដៃស្បូន
-ជំងឺស្បូនព្រែក ស្បូនមានសន្ទះខាន់ ស្បូនស្អិត មិនមករដូវ
-ជំងឺលំបាកមានកូនដែលមានលក្ខខណ្ឌតម្រូវការវះកាត់ ការវះកាត់ដោយចោះ ម៉ាស៊ីនអង់ដូស្កូប
-ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារលាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមានទា្វរមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត
សូមធ្វើការទំនាក់ទំនងចុះឈ្មោះសម្រាប់អ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅផ្នែកសម្ភព និងរោគស្រ្តី ឬ តាមរយៈលេខទូរស័ព្ទ ០៨៧ ៧០១ ៣៧៣៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


