ព័ត៌មានជាតិ
ត្រឹម១០នាទី អុ្នកមានវិបត្តិស្នេហា៣នាក់មកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ
បុរសស្ត្រីខូចចិត្តរឿងស្នេហាចំនួន៣នាក់ បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារជាបន្តបន្ទាប់ ត្រឹមរយៈពេលតែ១០នាទី តែសំណាងល្អមិនស្លាប់។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មានបុរសម្នាក់បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនដោយសាររឿងស្នេហា តែសំណាងល្អមិនស្លាប់បានគេជួយទាន់ពេលវេលា។ បន្ទាប់មកប្រហែល១០នាទីក្រោយមក ស្រាប់តែមានសង្សារមួយគួរទៀតឈ្លោះប្រកែកគ្នាពេញផ្លូវរួចរត់មកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារដូចគ្នា តែត្រូវបានសមត្ថកិច្ចប្រចាំការនៅគោលដៅស្ពានរត់ទៅចាប់ជាប់លួងលោម និងណែនាំយកចុះមកអង្គុយខាងក្រោមវិញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសជនរងគ្រោះម្នាក់បានឈ្លោះគ្នាជាមួយសង្សារ បន្ទាប់មកក៏ឃើញមានកាន់ខ្សែរចំណង១ ខ្សែរ រួចរត់ឡើងទៅលើស្ពានជ្រោយចង្វារ ក៏លោតទម្លាក់ខ្លួនទៅខាងក្រោមបាត់ទៅ តែសំណាងត្រូវបានគេជួយសង្គ្រោះទាន់ពេល។ បន្ទប់មកប្រមាណជា១០នាទីក្រោយស្រាប់តែមានសង្សារមួយគូទៀតឈ្មោះគ្នាយំពេញផ្លូវជិតរង្វង់មូលគួចការណុងក៏រត់ឡើងស្ពានជ្រោយចង្វារសម្លាប់ខ្លួនទៀតតែត្រូវបានសមត្តកិច្ចប្រចាំការនៅគោលដៅគល់ស្ពានជ្រោយចង្វាររត់ទៅឃាត់ហើយនិយាយលួងលោមឲ្យប្អូនទាំង២ត្រូវគ្នាវិញ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់មិនស្លាប់ទេត្រូវបានជួយសង្គ្រោះបានទាំងអស់រួចលួងលោមនិងពន្យល់ពួកគាត់ឲ្យត្រឡប់ទៅផ្ទះវិញកុំគិតខ្លីទៀត៕
អត្ថបទ ៖ ឌីរៀ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


