ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សម្តែងនូវទឹកចិត្តដ៏ប្រពៃខ្មែរស្រឡាញ់ខ្មែរជាធ្លុងតែមួយ ដើម្បីរួមគ្នាវាយសត្រូវឈ្លានពានទឹកដី
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសម្តែងនូវទឹកចិត្តដ៏ប្រពៃ ខ្មែរស្រឡាញ់ខ្មែរ ជួយខ្មែរ ជាធ្លុងតែមួយ ដើម្បីរួមគ្នាវាយសត្រូវចោរសៀមដែលកំពុងតែឈ្លានពានទឹកដីល្អផូរផង់របស់យើង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអនុញ្ញាតឲ្យអ្នកឧកញ៉ា យី រដ្ឋា អគ្គនាយិកាក្រុមហ៊ុន YRT Group និងលោក ប៊ុន តារា ដែលបានចាត់ឲ្យកូនស្រី កញ្ញា ស៊ុយ ស្រីណុច បាននាំយកស្បៀង ដើម្បីចូលរួមចំណែកដល់សមរភូមិជួរមុខ កាលពីរសៀល ថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា នេះគឺជាទឹកចិត្តដ៏ប្រពៃ ខ្មែរស្រឡាញ់ខ្មែរ ជួយខ្មែរ ជាធ្លុងតែមួយ ដើម្បីរួមគ្នាវាយកម្ចាត់សត្រូវចោរសៀមដែលកំពុងតែឈ្លានពានទឹកដីល្អផូរផង់របស់យើង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ កញ្ញា ស៊ុយ ស្រីណុច ក៏ដូចជា អ្នកឧកញ៉ា យី រដ្ឋា និង លោក ប៊ុន តារា ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
ស្បៀងអាហារដែលបានចូលរួមចំណែកថ្ងៃនេះចំនួន ៥០០ឃីត រួមមាន មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ឆៃប៉ូវ ទឹកសុទ្ធ ៣០យួរ និងអង្ករ ៥៦បាវតូច នឹងចាត់បញ្ជូនទៅវីរកងទ័ពដ៏ក្លាហាននៅសមរភូមិមុខដែលកំពុងតែប្រយុទ្ធប្ដូរផ្ដាច់ដើម្បីវាយកម្ទេចចោរសៀមឈ្លានពានទឹកដីកម្ពុជាយើង៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


