ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យគណៈកម្មាធិការគណបក្សខេត្តបន្តយកចិត្តទុកដាក់ចំពោះជនភៀសសឹកបង្កេីនចលនាផ្តល់ឈាម មូលនិធិរៃអង្គាសជំនួយសម្រាប់វីរៈកងទ័ព
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សក្នុងខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តខែមករា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វេីឡេីងនៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ជាច្រេីនរូប។

ថ្លែងមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានជំរុញ លើកទឹកចិត្តឱ្យគណៈកម្មាធិការគណបក្សខេត្តបន្តពង្រឹក និងពង្រីកការអនុវត្តការងារខ្លួនដេីម្បីឆ្លេីយតបនឹងតម្រូវនៅតាមមូលដ្ឋានជាពិសេសការវិលត្រឡប់ពលករចំណាក ស្រុក ការទទួលជនភៀសសឹកមកស្នាក់អាស្រ័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ការបង្កេីនចលនាផ្តល់ឈាម ការរៃអង្គាសជំនួយសម្រាប់វីរៈកងទ័ពនិងជនភៀសសឹកនៅជួរមុខ។

ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា គណបក្សដែលបានរួមចំណែកដ៏សំខាន់ដល់រាជរដ្ឋាភិបាលក្នុងការគៀគរ ជំនួយឧបត្ថម្ភផ្សេងៗដល់បងប្អូន វីរៈកង ទ័ព និង ជនភៀសសឹកដែលកំពុងត្រូវការជំនួយផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានផ្តល់អនុសាសន៍ថា គណបក្សប្រជាជនកម្ពុជានឹងនៅជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសះ ហើយយើងនឹងឆ្លងកាត់នូវស្ថានការណ៍ដ៏លំបាកមួយនេះជាមួយគ្នា។
ឯកឧត្តមក៏បាន អំពាវនាវដល់រចនាសម្ព័ន្ធបក្សគ្រប់ថ្នាក់របសគណបក្សប្រជាជនកម្ពុជារក្សារភាពនឹងនរ សាមគ្គី ឯកភាព ជាធ្លុងមួយ និងបន្តការជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលដេីម្បីស្វែងរកសន្តិភាពសម្រាប់ប្រជាជាតិខ្មែរយេីង៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


