ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី សួរសុខទុក្ខ ជាមួយគ្រួសារវីរៈកងទ័ពឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលមានទីលំនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងសហការី រួមទាំងអាជ្ញាធរមូលដ្ឋាន បានជួបសួរសុខទុក្ខសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព និងបាននាំយកអំណោយសប្បុរសធម៌ ចែកជូនគ្រួសារដែលមានទីលំនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ សរុបចំនួន ៨៤២គ្រួសារ មកពីស្រុកសំរោងទង ស្រុកភ្នំស្រួច និងក្រុងច្បារមន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់លោកយាយ លោកតា អ៊ុំ ពូ មីង បង ប្អូន និងកូន ចៅ ក្មួយៗ នៃក្រុមគ្រួសារវីរៈកងទ័ពរបស់យើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការគោរពដឹងគុណនិងមានមោទនភាពចំពោះ វីរៈកងទ័ព ដែលបានបំពេញបេសកកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិ មាតុភូមិ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការរិះរកគ្រប់មធ្យោបាយ និងគ្រប់យន្តការដោះស្រាយជម្លោះឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី ដើម្បីទទួលបានសន្តិភាព និងធ្វើឱ្យស្ថានភាពតំបន់ជម្លោះវិលត្រឡប់មកប្រក្រតី ហើយវីរៈកងទ័ពរបស់យើងក៏មានឱកាសវិលមកជួបជុំគ្រួសារវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ស្មារតីនៃការរួបរួមសាមគ្គី ឯកភាពទស្សនៈដ៏រឹងមាំរបស់ប្រជាជាតិកម្ពុជាគ្រប់ៗរូប គ្រប់ទិសទី គ្រប់កាលៈទេសៈ គឺជាកម្លាំងនៃជ័យជម្នះក្នុងការការពារបាននូវផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ៕




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


