Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកលេងភ្នាល់ទឹកភ្លៀង១៣នាក់ដែលប្រមូលផ្ដុំគ្នា​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​

បានផុស

នៅ

​ក្រុមនាក់លេងល្បែងភ្នាល់ទឹកភ្លៀងចំនួន១៣នាក់ ដែលប្រមូលផ្ដុំគ្នាមិនគោ​រពតាមការណែនាំរបស់​អាជ្ញាធរ ត្រូវបានកម្លាំងសមត្ថកិច្ច​ចុះបង្ក្រាប និងឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីបន្តនិតិវិធី​តាមផ្លូវ​ច្បាប់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សាត​ គឹម​សាន ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ​បាន​ចាត់តាំង​ឱ្យ​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ ចូល​រួម​ចុះ​អនុវត្ត​ឃាត់ខ្លួន ​និង​នាំខ្លួន​អ្នកប្រព្រឹត្តិ​ល្បែងភ្នាល់​ទឹកភ្លៀង​ដោយមាន​ការប្រមូលផ្តុំ​នៅ​ចំណុច​ទីវាល ​ស្ថិតក្នុង​ភូមិ​ចម្ការ​សំរោង​២ សង្កាត់​ចម្ការ​សំរោង​ ក្រុង​បាត់​ដំបង​ បាន​ចំនួន​១៣​នាក់ ប្រុស​១២​នាក់​ស្ត្រី​១​នាក់​ កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។​

ប្រភព​បន្តថា​ ការឃាត់ខ្លួន​អ្នកប្រមូល​ផ្តុំ​មើល​មេឃ​ភ្នាល់​ទឹកភ្លៀង​ទាំង​១៣​នាក់​ខាងលើនេះ ​ក៏បាន​ដកហូត​សម្ភា​រៈ​មួយចំនួន​រួម​មាន​ ​រថយន្ត​ចំនួន​០៤​គ្រឿង​,​ម៉ូតូ​ចំនួន​១០​គ្រឿង​,​វិទ្យុទាក់ទង​ចំនួន​០៣​គ្រឿង​។

​ក្រោយ​ឃាត់ខ្លួន​បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​កំពុងធ្វើការ​សាកសួរ ​និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៦ នាទីutes មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​The Times៖ លោក ស៊ី ត្រាំ និង ​ពូទីន ទំនង​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង​នៅដើមខែកញ្ញា​

Sokha Hotels

ព័ត៌មានពេញនិយម