ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបន្តផ្សព្វផ្សាយពីការបង្ការ និងទប់ស្កាត់អំពើទារុណកម្ម
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបង្កើនប្រសិទ្ធភាពការងារ ដោយបន្តបើកវគ្គបណ្តុះបណ្តាលនិងការផ្សព្វផ្សាយពាក់ព័ន្ធនឹងអំពើទារុណកម្ម។ នេះជាការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពេលដែលលោកធ្វើជាអធិបតីពិធីប្រកាសចូលកាន់តំណែងប្រធាន និងអនុប្រធាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវតែបន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ជាតិជាធរមានដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីដែលកំពុងបំពេញតួនាទីជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន និងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។

លោកឧបនាយករដ្ឋមន្ត្រី ថា កន្លងមក និងបន្តមកដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺមានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានបញ្ជូនមន្ត្រីជំនាញមកជួយបណ្តុះបណ្តាល ដល់មន្ត្រីលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពីនីតិវិធីសំខាន់ៗក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេតករណីសង្ស័យថា មានទារុណកម្ម។
លោក ស សុខា រំពឹងថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នឹងមានសមត្ថភាពកាន់តែរឹងមាំ និងសកម្មថែមទៀតក្នុងកិច្ចការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលកម្ពុជា ចូលជារដ្ឋភាគី នៃពិធីសារបន្ថែម និងអនុសញ្ញាប្រឆាំងទារុណកម្ម ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

គួរឱ្យដឹងថា លោក សៀង ឡាប្រេស្ស ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជំនួសលោក នុត សាអាន និងលោក ម៉ក់ សម្បត្តិ ជាអនុប្រធាន។ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាគណៈកម្មាធិការថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។ គណៈកម្មាធិការនេះ មានគោលដៅបង្ការ និងប្រឆាំងរាល់ការធ្វើទារុណកម្ម និងអំពើផ្សេងៗទៀត ដើម្បីពង្រឹងការការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


