ព័ត៌មានជាតិ
ថ្ងៃទី១៨ មករា រដ្ឋបាលរាជធានីនឹងអនុវត្តវិធានការ អ្នកលក់ដូរ លេីចិញ្ចើមផ្លូវតំបន់ផ្សារដេីមគរ
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១៨ មករាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តវិធានការ ដោយជំរុញឱ្យអ្នកលក់ ដូរ បន្លែ ផ្លែឈើ គ្មានសណ្ដាប់ ធ្នាប់ នៅលេី ដងផ្លូវ លេីចិញ្ចើម ផ្លូវ មហាវិថី ម៉ៅសេទុង មហាវិថី ព្រះមុនីរ៉េត និង ផ្លូវនានា នៅ ជុំវិញតំបន់ផ្សារដេីមគរ ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ គឺមិនអនុញ្ញាតិឱ្យពួកគាត់លក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលេី ដងផ្លូវ និងលើចិញ្ចើមផ្លូវ នេះតទៀតទេ។

ការបញ្ជាក់របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ មករា ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលេីដងផ្លូវ លេីចិញ្ចើម ផ្លូវ មហាវិថី ម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និង ផ្លូវនានា នៅ ជុំវិញតំបន់ផ្សារដេីមគរ មានចំនួន៧០០អាជីវកម្ម ចាប់ពីថ្ងៃទី១៨ មករាខាងមុខនេះតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗក្នុងខណ្ឌព្រែកព្នៅ។រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ។

មានសំណួរជាច្រើនបានសួរថា ចុះយូរហើយ ហេតុអ្វីបានរដ្ឋបាលរាជធានីមិនអនុវត្តវិធានការបែបនេះ ពាក់ព័ន្ធនឹងសំណួរនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរ តែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយ ទើបយើងឱ្យពួកគាត់ចាកចេញពីលើទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ។

ចំពោះបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនេះ បងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានជំរាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ អំពើការងាររក្សាសន្តិសុខ សុវត្ថិភាព ការងារផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អ ជាមួយនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទបានជាបន្តបន្ទាប់រហូតរដ្ឋបាលរាជធានីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំង។

បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានជំរាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ លើការងារជួយឧបត្ដមចំពោះវីរៈកងទ័ពជួរមុខនិងជនភៀសសឹកផងដែរ ដោយលោកបានបញ្ជាក់ថា អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអំណោយរបស់សប្បុរសជននានាដែលបានប្រគល់ជូនមករដ្ឋបាលរាជធានី យើងបានបញ្ជូនដល់ដៃវីរៈកងទ័ពជួរមុខនិងជនភៀសសឹកយ៉ាងពិតប្រាកដ ដែលបង្ហាញឱ្យឃើញពីការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។

លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងដែលថា កន្លងមកនេះ មានសារព័ត៌មាន មួយចំនួន តូចបានផ្សព្វផ្សាយ ព័ត៌មានមិនពិត ថាផ្សារដើមគរត្រូវផ្លាស់ប្តូរទីតាំងថ្មី តែធាតុពិត ផ្សារដើមគរមិនត្រូវបានផ្លាស់ប្តូរនោះទេ អ្វីដែលត្រូវផ្លាស់ប្តូរ គឺអ្នកលក់ដូរ បន្លែ ផ្លែឈើ គ្មាន សណ្ដាប់ធ្នាប់ នៅលេីដងផ្លូវ លេីចិញ្ចើមផ្លូវ នៃមហាវិថី ម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និង ផ្លូវនានា នៅជុំវិញ តំបន់ ផ្សារដេីមគរប៉ុណ្ណោះ ដែលត្រូវផ្លាស់ប្តូរទៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗក្នុងខណ្ឌព្រែកព្នៅ៕
ដោយ ៖ ស្រីរ័ត្ន




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


