ព័ត៌មានជាតិ
អាជីវករផ្សារដើមគ២នាក់វិជ្ជមានកូវីដ-១៩មិនមានសាច់ញាតិនៅខេត្តបាត់ដំបងជាប់ពាក់ព័ន្ធ
ខេត្តបាត់ដំបង៖ ក្រោយការរកឃើញបុរសស្ត្រីចំនួន២នាក់មានស្រុកកំណើតរស់នៅខេត្តបាត់ដំបងដែលបច្ចុប្បន្នជាអាជីវករលក់បន្លែនៅក្នុងផ្សារដើមគតេស្ដវិជ្ជមានកូវីដ-១៩ លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាឱ្យមន្ត្រីមូលដ្ឋានទាំងអស់ចុះស្រាវជ្រាវជាបន្ទាន់ដើម្បីរកអ្នកជាប់ពាក់ព័ន្ធនៅក្នុងភូមិសាស្ត្រភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយការស្រាវជ្រាវលើបុរសស្ត្រី២នាក់ដែលវិជ្ជមានជំងឺកូវីដ-១៩ បង្ហាញថាមិនជាប់ពាក់ព័ន្ធនឹងសាច់ញាតិ និងអ្នកស្រុកទេ។

លោ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា បុរសស្ត្រីទាំង២នាក់ទំនងជាប្តីប្រពន្ធនឹងគ្នាជាអាជីវករលក់បន្លែនៅផ្សារដើមគរដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្មីៗនេះ មានឈ្មោះ ជា អ៊ី ភេទប្រុស អាយុ៤៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ រឿម សុធន ភេទស្រី អាយុ៥១ឆ្នាំ ទាំង២នាក់មានសាវតាមានស្រុកកំណើតរស់នៅក្នុងភូមិ ឃុំខាងលើ។
ពាក់ព័ន្ធនឹងព័ត៌មានថាបុរសស្ត្រីមានផ្ទុកនូវជំងឺកូវីដ-១៩ នេះបានធ្វើឱ្យស្រទាប់មហាជនរស់នៅក្នុងក្រុងបាត់ដំបងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូរដំបង២។

ប៉ុន្តែស្ថានភាពបានធូរស្រាលឡើងវិញក្រោយពីកម្លាំងគណៈបញ្ជាការ និងមន្ត្រីមូលដ្ឋានចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ឬអ្នកមានទំនាក់ទំនងរវាងបុរសស្ត្រី២នាក់ខាងលើបញ្ជាក់ថា ស្ត្រីឈ្មោះរឿម សុធន ធ្លាប់បានមកលេងស្រុកកំណើតតាំងពីថ្ងៃបុណ្យភ្ជុំបិណ្ឌមកម្លេះ ចំណែកឯឈ្មោះ ជា អ៊ី មានអត្តសញ្ញាណប័ណ្ណរស់នៅខេត្តបាត់ដំបងដែរ ប៉ុន្តែមិនធ្លាប់មកខេត្តបាត់ដំបងទេតាំងពីមុនមក៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


