ព័ត៌មានជាតិ
ក្រសួងការងារនឹងនាំយកឱកាសការងារ ៨៦០១៧កន្លែង សម្រាប់អតីតពលករ និងពលរដ្ឋក្នុងខេត្ដក្រចេះ ខេត្តកំពង់ធំ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារ ៨៦,០១៧ កន្លែងសម្រាប់អតីតពលករត្រឡប់ពីប្រទេសថៃ យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងខេត្ដក្រចេះ និងកំពង់ធំ នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីទទួលបានការងារធ្វើភ្លាមៗ។

នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈវេទិកាការងារនេះ បងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងបងប្អូនប្រជាពលរដ្ឋនៅខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលកំពុងស្វែងរកការងារ អាចអញ្ជើញមកដាក់ពាក្យ និងសម្ភាសការងារជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ដែលចុះទៅផ្ទាល់នៅទីតាំងចំនួន ៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ វេទិកានឹងរៀបចំឡើងក្នុងបរិវេណសាលាស្រុកស្នួល ស្ថិតក្នុងស្រុកស្នួល ខេត្ដក្រចេះ និងបរិវេណសាលាស្រុកប្រាសាទបល័្លង្ក ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ចំណែកថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ នឹងរៀបចំឡើងក្នុងបរិវេណសាលាស្រុកឆ្លូង ស្ថិតក្នុងស្រុកឆ្លូង ខេត្ដក្រចេះ និងនៅក្នុងបរិវេណសាលាស្រុកស្ទោង ស្ថិតក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ។

បើតាមលោក ស៊ុន មេសា បងប្អូនអតីតពលករដែលចូលរួមនឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ ព្រមទាំងអាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងយល់ដឹងពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


