Connect with us

ព័ត៌មានជាតិ

អត្តសញ្ញាណអ្នកភូមិ ០៦នាក់នៅស្រុកបាទី វិជ្ជមានកូវីដ១៩​មានទាំងកុមារ២នាក់ផង

បានផុស

នៅ

រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានបង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ មានទាំងក្មេង ចាស់ ប្រុស ស្រីរស់នៅតាមភូមិមួយចំនួនក្នុងស្រុកបាទី ដែលបានឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភ:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទាំង៦នោះរួមមាន៖

១. កុមារាឈ្មោះ ហ៊ី ម៉ាន់ហួតសេតតុលា អាយុ អាយុ១០ឆ្នាំ រស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹងធំ ស្រុកបាទី ខេត្តតាកែវ។

២. ស្ត្រី ហ៊ាង ស្រីនិច អាយុ អាយុ ២៧ ឆ្នាំ នៅភូមិកណ្តឹងធំ ឃុំកណ្តឹងធំ ស្រុកបាទី ខេត្តតាកែវ។

៣. បុរសឈ្មោះ ហ៊ាង រាជ្យ អាយុ ២២ ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

៤. បុរសឈ្មោះ ហ្វា គឹមអ៊ន អាយុ ៤៧ ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

៥. កុមារី នឿន សំភ័ស អាយុ ០៩ ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

៦. ស្ត្រីឈ្មោះ ជួង សោភ័ណ្ឌ អាយុ ៤០ ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

អាជ្ញាធរស្រុក អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើ ត្រូវរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះមានមន្ទីរពេទ្យបង្អែកស្រុកបាទី ហើយត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម