ព័ត៌មានជាតិ
ក្រសួងវប្បធម៌អំពាវនាវការពារបេតិកភណ្ឌខ្មែរ និងឲ្យពលរដ្ឋឆ្លើយតបដោយសីលធម៌ខ្ពស់
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងការឆ្លើយតបព័ត៌មានរបស់សាធារណជន បន្ទាប់ពីក្រសួងបានកត់សម្គាល់ព័ត៌មាន និងមតិយោបល់មួយចំនួនដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមនៅប្រទេសថៃ ព្រមទាំងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ។

ក្រសួងបានបញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែប ទាំងរូបី និងអរូបី រួមមានសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗ សុទ្ធតែមានភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យាដែលបញ្ជាក់យ៉ាងច្បាស់។ ក្នុងនោះ “ស្បៃ” ដែលជាផ្នែកសំខាន់នៃការស្លៀកពាក់តុបតែងកាយរបស់ស្ត្រីខ្មែរ ត្រូវបានប្រើក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងក្នុងពិធីអាពាហ៍ពិពាហ៍ ជាពិសេសក្នុងពិធី «ព្រះថោងតោងស្បៃ» ដែលមានប្រភពភ្ជាប់ទៅនឹងអរិយធម៌ខ្មែរ តាំងពីសម័យហ្វូណន។
ក្រសួងបានបន្តថា ប្រពៃណីនេះត្រូវបានប្រជាជនខ្មែររក្សាទុក និងគោរពអនុវត្តជាបន្តបន្ទាប់គ្រប់ជំនាន់ រហូតមកដល់បច្ចុប្បន្ន ហើយបានក្លាយជាផ្នែកសំខាន់មួយនៃទំនៀមទម្លាប់ជាតិ ដែលបន្តអភិរក្សពីអតីតកាល មកបច្ចុប្បន្ន និងទៅអនាគត។
ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យរក្សាភាពស្ងប់ស្ងាត់ ការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ជាតិ ព្រមទាំងឆ្លើយតបព័ត៌មាននានាដោយការទទួលខុសត្រូវ និងមានសីលធម៌ខ្ពស់ផ្នែកវប្បធម៌។ ក្រសួងបានសង្កត់ធ្ងន់ថា ប្រជាជនខ្មែរ គួរតែបន្តឈរលើមូលដ្ឋានសេចក្តីពិតនៃប្រវត្តិសាស្ត្រ និងភាពរឹងមាំនៃវប្បធម៌ជាតិ ដែលជាមរតកដ៏មានតម្លៃរបស់បុព្វបុរសរាប់ពាន់ឆ្នាំ។
ទន្ទឹមនឹងនេះ ក្រសួងក៏បានបញ្ជាក់ថា បេតិកភណ្ឌវប្បធម៌មិនគួរត្រូវបានយកទៅប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីបញ្ឆេះសង្គម ឬបង្កើនភាពរើសអើងពូជសាសន៍ឡើយ។
ផ្ទុយទៅវិញ វប្បធម៌គួរត្រូវបានប្រើជាស្ពានសម្រាប់ពង្រឹងការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក។
ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់ស្ថាប័នវប្បធម៌ ស្ថាប័នអប់រំ និងអាជ្ញាធរសាធារណៈនៅក្នុងប្រទេសសមាជិកអាស៊ាន បន្តសហការគ្នាលើកកម្ពស់ការយល់ដឹងប្រវត្តិសាស្ត្រដែលត្រឹមត្រូវ និងការគោរពអត្តសញ្ញាណវប្បធម៌គ្នាទៅវិញទៅមក ស្របតាមស្មារតីរួមនៃសហគមន៍អាស៊ាន។
ក្រសួងបានបន្ថែមថា ព្រះរាជាណាចក្រកម្ពុជា តែងតែប្តេជ្ញាចិត្តក្នុងការការពារមរតកវប្បធម៌របស់ខ្លួន ស្របជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ ការគោរពតម្លៃវប្បធម៌ប្រទេសដទៃ និងការគោរពភាពចម្រុះវប្បធម៌របស់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


